Thu. Jul 29th, 2021

    (ភ្នំពេញ)៖ វ៉ាក់សាំងស៊ីណូវ៉ាក់(sinovac)​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ១​លាន​ដូស​ទៀត ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ប្រទេសក​ម្ពុជា​ហើយ​នៅ​ព្រឹក​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​បាន ១០​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​នេះ។

    កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយ​ចាប់​ផ្ដើម​ចាក់​ដំបូង​ជាមួយ​វ៉ាក់សាំង​ស៊ីណូហ្វាម ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន។

    បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ប្រជាពលរដ្ឋ​ខ្លួន​បាន​រហូត​ដល់​ជិត ៤​លាន​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ម្សិ​លមិញ​នេះ ដែល​ស្មើ​នឹង​ជាង ៣៩​ភាគរយ​នៃ​គោល​ដៅ​ដែល​កំណត់​ដោយ​រាជ​រដ្ឋាភិបាល៕

    Corona