Tue. Sep 28th, 2021

    (ខេត្តបាត់ដំបង)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលអោយមរណៈភាព។

    ក្រុមក្មេងស្ទាវប្រើប្រាស់អំពើហឹង្សាដាក់គ្នាស្ថិតនៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះបង្កឡើងដោយយុវជនចំនួន ០២ក្រុម ប្រើប្រាស់ដំបង និងដុំថ្ម វាយនិងគប់ទៅលើគូរទំនាស់បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

    ភ្លាមៗដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាលដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមយុវជនទាំងពីរក្រុមនោះបានចំនួន ១០នាក់នាំមកស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការស្រាវជ្រាវ ។

    ក្រុមយុវជនទាំងពីរក្រុមនោះគឺ ៖ 

    ១-ឈ្មោះ ថាវ វុត្ថា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

    ២-ឈ្មោះ សែម វិរ: ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

    ៣-ឈ្មោះ មាស គ្រឹស្នា ហៅ បារាំង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

    ៤-ឈ្មោះ វី ចិន្តា ហៅ ខ្មៅ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ 

    ៥-ឈ្មោះ ដៀប សុខឡេង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

    ៦-ឈ្មោះ លី ថុនា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ 

    ៧-ឈ្មោះ សុក ប៊ុនទិត្យ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

    ៨-ឈ្មោះ វ៉ាន់ ហុកហេង ហៅស្រួច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

    ៩-ឈ្មោះ ឆិល ឡង់ឌី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

    ១០-ឈ្មោះ សឺន សិទ្ធិសក័ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

    សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖
    -ដំបងដែកមានរាងបួនជ្រុង ប្រវែង ៧០សង់ទីម៉ែត្រ ០១ដើម
    -កាំបិតដែក មានដងឈើ ប្រវែង ៩០សង់ទីម៉ែត្រ ០១ដើម
    -ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ស ស៊េរីឆ្នាំ២០២០ គ្មានស្លាកលេខ ចំនួន ០១គ្រឿង
    -ម៉ូតូម៉ាកហុងដាវេវ ពណ៌ស គ្មានស្លាកលេខ ចំនួន ០១គ្រឿង ។ 

    បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងរៀបចំសំណុំរឿងបញ្ជូនសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕