Thu. Apr 15th, 2021

    ករណីបុរសម្នាក់ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុធ្វើការផាកពិន័យជាប្រាក់២លានរៀល ដោយសារតែបុរសរូបនេះមិនបានអនុវត្តន៍ត្រឹមត្រូវពេលធ្វើចត្តាឡីស័ក។

    តាមប្រភពព័ត៌មានបានអោយដឹងថា បុរសឈ្មោះ នូវ ចន្ថា ដែលមានអាសយ័ដ្ឋាននៅភូមិ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀនហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ ធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ ជាអ្នកពាក់ពន្ធ័ដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ-១៩ ដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ដាក់ឲ្យធ្វើចត្តាឡីសក័ដោយខ្លួនឯងនៅក្នុងផ្ទះ។

    ទីតាំងដែល នូវ ចន្ថា​ បានទៅ

    ការផាកពិន័យបុរសខាងលើក្រោយក្រុមការងារបានរកឃើញថា បុរសរូបនេះបានចេញដើរហើរចលត័ច្រើនកន្លែងក្នុងក្រុងព្រះសីហនុ ដោយនេះជាលើកទី១ហើយ ដែលរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការផាកពិន័យលើអ្នកធ្វើចត្តាឡីស័កមិនត្រឹមត្រូវ ហើយក៏បានធ្វើការព្រមានចាត់វិធានការបន្ថែមទៀតប្រសិនបើបុរសរូបនេះបន្តមិនធ្វើចត្តាឡីស័ក អោយស្របតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល៕

    Corona