Sat. Aug 13th, 2022

    (បាងកក)៖ អភិបាលក្រុងបាងកក លោក Aswin Kwanmuang បានបញ្ជាឱ្យនាយកដ្ឋានលូ និងប្រព័ន្ធលូបង្ហូរទឹកជន់លិចចេញពីផ្លូវ Song Wat ក្នុងសង្កាត់ Samphanthawong ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងតំបន់កាលពីថ្ងៃចន្ទនេះ។

    នាយកដ្ឋានជលសាស្ត្រនៃកងទ័ពជើងទឹកថៃ បានព្យាករណ៍ថា ជំនោរខ្ពស់ពីឈូងសមុទ្រថៃនឹងហក់ឡើងក្នុងអំឡុងពេលពីថ្ងៃទី ៧-១១ ខែវិច្ឆិកា ពីរដងក្នុងមួយថ្ងៃ ហើយប៉ះពាល់ដល់សហគមន៍នៅតាមដងទន្លេ ចៅប្រាយ៉ា ក្នុងទីក្រុងបាងកក និងខេត្តសាមុតប្រាកាន។

    នាយកដ្ឋានក៏បានរាយការណ៍ផងដែរថាជំនោរខ្ពស់បំផុតកាលពីថ្ងៃចន្ទត្រូវបានកត់ត្រានៅ ២,៦៧ ម៉ែត្រនៅម៉ោង ៩ៈ៥៥ ព្រឹក។ ជំនោរ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ហក់​ឡើង​ម្តង​ទៀត​នៅ​ម៉ោង ៦ៈ៥៦ ល្ងាច។

    លោក Aswin បាន​រាយការណ៍​ថា​៖ «​ទឹកជំនន់​នៅ​ផ្លូវ​ Song Wat ឥឡូវនេះ​គឺ​លើស​កម្រិត​ផ្លូវ​ថ្មើរជើង​ហើយ​បាន​ចាប់ផ្តើម​ហូរ​ចូល​ផ្ទះប្រជាជនទៅហើយ​»​។ មន្ត្រី​បាន​ដាក់​ពង្រាយ​ម៉ាស៊ីន​បូម​ទឹក​ចេញ​ពី​តំបន់​នោះ ដោយរំពឹង​ថា​ផ្លូវ​នេះ​នឹង​អាច​ប្រើ​បាន​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ»។

    This is YouTube Channel for Travelling Around Asia Please Subscribe link belowhttps://www.youtube.com/channel/UCbMdRNvKxvJsmHvwdYTH5DQ

    លោកអភិបាលបានបន្ថែមថា តំបន់មួយចំនួនក្នុងទីក្រុងបាងកក ជាពិសេសតំបន់នៅតាមដងទន្លេចៅប្រាយ៉ា បានរងផលប៉ះពាល់ដោយទឹកជំនន់តាំងពីព្រឹកព្រលឹមនេះ រួមមានទាំងស្ពាន Krung Thon ក្នុងសង្កាត់ Bang Plat កំពង់ផែ Sathorn ក្នុងសង្កាត់ Silom កំពង់ផែ Bang Na Pier និងផ្លូវ Charoen Krung។

    ប្រភពព័ត៌មានមួយបានរាយការណ៍ថា ទន្លេចៅប្រាយ៉ាបានហូរហៀរច្រាំងទន្លេរបស់ខ្លួននៅក្នុងស្រុក Muang នៃខេត្ត Samut Prakan និងបានជន់លិចផ្លូវជាច្រើនក្នុងខេត្ត រួមមានផ្លូវ Sukhumvit, Pu Chao Saming Phrai។

    សហគមន៍នៅជុំវិញវត្តមហាវង្ស ក្នុងសង្កាត់ប៉ាក់ណាម ដែលស្ថិតនៅចំងាយតែ១០០ម៉ែត្រពីច្រាំងទន្លេ ត្រូវបានទឹកជន់លិចក្នុងកម្ពស់ពី ៦០-១០០សង់ទីម៉ែត្រ ដែលជំរុញឱ្យអ្នកភូមិប្រើប្រាស់ទូកដើម្បីធ្វើដំណើរចេញ-ចូល ដើម្បីប្រមូលយករបស់របរនិងទ្រព្យសម្បត្តិដែលត្រូវជន់លិចចេញពីផ្ទះរបស់ប្រជាជន។ប្រភព៖ The Thai Nation