(សង់ខ្លា)៖ មេបញ្ជាការតំបន់កងទ័ពជើងទឹកទី២ V/Adm Sunthorn Khamklai បាននិយាយថា បារីគេចពន្ធពីបរទេសដែលមានតម្លៃប្រហែល ២០លានបាតត្រូវបានរឹបអូស ហើយមនុស្ស ៦នាក់ត្រូវបានចាប់ខ្លួននៅលើទូកនេសាទដែលចូលចតនៅផែក្នុងស្រុក Singha Nakhon ប្រទេសថៃកាលពីថ្ងៃពុធតាមការចះផ្សាយរបស់សារព័ត៌មានបាងកកផុស។

ឧត្តមសេនីឯកជាប្រធានមជ្ឈមណ្ឌលសម្របសម្រួលការអនុវត្តដែនសមុទ្រក្នុងតំបន់ ២ របស់ប្រទេសថៃ បាននិយាយថា អាជ្ញាធរបានស្វែងរកទូកនេសាទដែលបានកែប្រែឈ្មោះ P Rungroj Wattana នៅឯផែទូកនៅ Tambon Hua Khao ដោយរកឃើញប្រអប់ចំនួន ៦៩៤ ដែលមានបារីចំនួន ៣៤៧,000 កញ្ចប់ ដែលមានតម្លៃប្រហែល ២០លានបាត។ បារីទាំងនោះត្រូវបានគេរត់ពន្ធចូលក្នុងប្រទេសថៃតាមទូក ហើយហៀបនឹងដឹកចេញតែប៉ូលីសទៅដល់តាន់ពេល។
លោក ស៊ុន ថន បានថ្លែងថា ជនសង្ស័យរត់ពន្ធចំនួន ៦ នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែមិនបានចេញផ្សាយព័ត៌មានលម្អិតទេ។ លោកបន្តថា វាជាការរឹបអូសបារីនាំចូលពីបរទេសខុសច្បាប់ដ៏ធំបំផុតមកទល់ពេលនេះនៅឆ្នាំនេះ។
សមត្តិកិច្ចនៅតែបន្តតាមដានចាប់អ្នកនៅពីក្រោយនៃការនាំចូលបារីខុសច្បាប់នេះ។ប្រត្តិបត្តការនេះសហការរវាងកងទ័ពជើងទឹក និងនាយកដ្ឋានគយ និងរដ្ឋាករ។