(ភ្នំពេញ)៖ ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ១៥នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃម្សិលមិញនេះ។

ក្រសួងបានឱ្យដឹងបន្ថែមថា មនុស្សចំនួន ៤នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះ ២នាក់ គឺមិនបានចាក់វ៉ាក់សាំងនោះឡើយ។

បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ២,៩៨៩នាក់ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២០,៣៧០នាក់នៅទូទាំងប្រទេស។
ប៉ុន្តែ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១១៦,៧២០នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ៕

Corona