(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា កម្ពុជាបន្ដរកឃើញមនុស្សចំនួន៥៥នាក់បន្ថែមទៀត ឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺកូវីដចំនួន ៦២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីឆ្លងថ្មីដល់ទៅចំនួន ៤៩នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយ៧នាក់ទៀត គឺជាករណីនាំចូល។
ក្រសួងសុខាភិបាល ក៏បានប្រកាសផងដែរថា មនុស្ស៦នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ២ ៨៦៧នាក់គិតចាប់តាំងពីកម្ពុជាប្រកាសពីករណីស្លាប់លើកដំបូងជាផ្លូវការ នាពេលកន្លងមក។

បើតាមក្រសួងសុខាភិបាល អ្នកជំងឺកូវីដ-១៩សរុប ១១៥ ៩២៤នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ១១៩ ៥៣៦ នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំ២០២០កន្លងមក៕

Corona