Sun. Jun 13th, 2021

    (ភ្នំពេញ)៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា ​មនុស្ស ៥៨៩​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ ដែល​ភាគ​ច្រើន​លើស​លប់​​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។

    covid

    ក្រសួង​សុខាភិបាល បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៥៦២​​នាក់​ដែល​បាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង​ថ្មី​ចំនួន ២៧​​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូលពី​ក្រៅ​ប្រទេស។

    ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​បន្ដ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៣​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​តែ​ជំងឺ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ២៦៦​នាក់​ហើយ។

    គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៤ ៨៣៣​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។

    ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៨ ០៩២​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៩៤៥​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

    Corona