Thu. Oct 28th, 2021

    (ភ្នំពេញ)៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស ៨៦៦​នាក់​បន្ថែម​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ដែល​នេះ​គឺ​ជា​ការ​រក​ឃើញ​តួលេខ​ឆ្លង​ថ្មី​លើស ៨០០​នាក់​នៅ​ក្នុង​រយៈ​ពេល ៥​ថ្ងៃ​ជាប់​គ្នា។

    Read about permalinks(opens in a new tab)

    ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ក្រសួង​សុខាភិបាល​​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៨៦៦​នាក់​ទៀតត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដោយក្នុង​នោះ​ករណី​ឆ្លង​ថ្មី​ចំនួន៨៣​នាក់គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

    covid
    covid B.1.617

    បើ​តាម​តួលេខ​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ប្រចាំ​ថ្ងៃ​លើស ៨០០​នាក់​អស់​រយៈ​ពេល ៥​ថ្ងៃ​ជាប់​គ្នា​រួច​មក​ហើយ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។

    បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​ក៏​មាន​មនុស្ស ២៦​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នេះ​គឺ​ជា​តួលេខ​អ្នក​ស្លាប់​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​​ជិត ២​ខែ​កន្លង​មក​នេះ។

    covid

    គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​មាន​មនុស្ស​រហូត​ដល់​ ២ ២៨៧​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។

    This is YouTube Channel for Travelling Around Asia Please Subscribe link belowhttps://www.youtube.com/channel/UCbMdRNvKxvJsmHvwdYTH5DQ

    ចំណែក​ឯ​តួលេខ​ឆ្លង​សរុប​វិញ បាន​កើន​ឡើង​ដល់ ១១០ ៧៩២​នាក់​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​អ្នក​ជំងឺ​កូវីដ​-១៩​សរុប​រហូត​ដល់ ១០១ ៦៩០​នាក់ ឬ​ស្មើ​ជិត ៩២​ភាគរយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៥០៥នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

    Corona