Thu. Jul 29th, 2021

    (ភ្នំពេញ)៖ កម្ពុជាបានប្រកាសនៅថ្ងៃនេះពីការរកឃើញមនុស្សដល់ ៩៦៦នាក់ឆ្លងកូវីដ-១៩ ហើយក៏ធ្វើឱ្យតួលេខឆ្លងសរុបនៅកម្ពុជាកើនឡើងដល់ ៥២,៣៥០នាក់ផងដែរ។

    បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីក្នុងសហគមន៍រហូតដល់ ៧៧៤នាក់ ហើយករណីឆ្លង ១៩២នាក់ទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។

    ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា មនុស្ស ៣២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មាន ដូចនេះចំនួនអ្នកស្លាប់សរុបដោយសារកូវីដ-19 កើនឡើងដល់ ៦៦០នាក់ហើយនៅត្រឹមថ្ងៃនេះ។

    គិតត្រឹមថ្ងៃនេះចំនួនមនុស្សដល់ទៅ ៥២,៣៥០នាក់ហើយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសកម្ពុជាគិតចាប់តាំងពីពេលដែលកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករាឆ្នាំមុន។

    ប៉ុន្តែ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន ៤៥,៥០៨នាក់ ត្រូវបានព្យាបាលជាសះស្បើយហើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៦៥០នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕

    Corona