Thu. Jul 29th, 2021

    (ភ្នំពេញ)៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ ៩៩៩នាក់​ឆ្លង​កូវីដ-១៩ ហើយ​ក៏​ធ្វើ​ឱ្យ​តួលេខ​ឆ្លង​សរុប​នៅ​កម្ពុជា​កើន​ឡើងដល់ ៥១,៣៨៤​នាក់​ផង​ដែរ។

    បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មីក្នុងសហគមន៍​រហូត​ដល់ ៨៦៧នាក់ ហើយ​ករណី​ឆ្លង ១៣២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

    ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ២៦​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩ បាន​កើន​ឡើង​ដល់ ៦២៨​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។

    គិត​ត្រឹម​ថ្ងៃ​នេះចំនួនមនុស្ស​ដល់​ទៅ៥១,៣៨៤​​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា​គិត​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន។

    ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៤៤,៨៥៨​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៧១៥នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

    Corona