(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជាយើងនឹងធ្វើបដិកាត្រឡប់ទៅវិញ ឱ្យប្រជាជនថៃ ចូលខ្មែរដោយមិនធ្វើចត្តាឡីស័ក ខណៈថៃឱ្យខ្មែរចូលដោយមិនធ្វើចត្តាឡីស័ក នៅពេលខាងមុខនេះ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈអញ្ជើញដឹកនាំបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២ តុលា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។
សម្តេច បានមានប្រសាសន៍យ៉ាងដូច្នេះថា ឥឡូវនេះយើងចាប់ផ្តើមធ្វើការផ្ទាល់ហើយទោះបីស្ថានភាពឆ្លងកូវីដនៅបន្តកើតមាន ទាំងនៅក្នុងប្រទេស និងក្នុងតំបន់ ជាពិសេសការបើកសេដ្ឋកិច្ចទេសចរណ៍នៅប្រទេសថៃឡើងវិញ ដែលអនុញ្ញាតឱ្យប្រទេសមួយចំនួនចូលដោយមិនចាំបាច់ធ្វើចត្តសឡីស័ក ដែលមានទាំងកម្ពុជាផងនោះ សម្តេចថា នឹងធ្វើបដិកាត្រឡប់ទៅថៃវិញដូចគ្នា។

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនៅសប្តាហ៍នេះ របៀបវារៈដែលបានលើកយកមកពិភាក្សា និងឆ្លងរួមមាន ៖
១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
៣-បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្ដី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕
ក្នុងថ្ងៃនេះប្រទេសថៃបានប្រកាសអនុញ្ញាតប្រទេសចំនួន៤៦ ដែលធ្វើដំណើរចូលច្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក៖

Corona