Thu. Apr 15th, 2021

    (បន្ទាយមានជ័យ-សៀមរាប)៖ នៅទីបំផុតជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់បុគ្គលិកកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវចាប់ខ្លួនបានហើយ។

    នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តសៀមរាប។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

    លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា ករណីនេះជាករណីរំលោភសម្លាប់ ហើយនៅពេលខ្លួនកម្លាំងសមត្ថកិច្ច ក៏ដកហូតបានកាំបិទដែលជាវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយផងដែរ។

    តាមចម្លើយរបស់​ជនសង្ស័យ​ រឿន ធារិន(ឃាតករ) បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ពិតមែន។ ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ។ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួន​បានទៅគោះទ្វារបន្ទប់ជនរងគ្រោះ​ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។ បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។

    ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង ហេីយក៏បាន​ប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា

    -ទូរស័ព្ទម៉ាក Oppo ១គ្រឿង,

    -ចិញ្ចៀន ២វង់,

    -ខ្សែក ១ខ្សែ,

    -ប្រាក់បាត ៦.០០០ បាត,

    -ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប

    ស្ដ្រីជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ(ស្លាប់) ជាបុគ្គលិកកាស៉ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕