Thu. Apr 15th, 2021

    ភ្នំពេញ៖ សន្តិសុខ​ដែលថ្លេីមធំហ៊ានរំដោះស្ត្រីជនជាតិចិន​ កំពុងធ្វេីចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុងភ្នំពេញ​ ដែលបណ្តាលឲ្យកេីតមានការឆ្លងកូវីដ-១៩ ជាសហគមន៍២០កុម្ភៈ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានី​ ចាប់វាយខ្នោះហេីយ​ បន្ទាប់​ពីចត្តាឡីស័ក ១៤ថ្ងៃ រួចមិនមានរកឃេីញជម្ងឺកូវីដ-១៩​ ៕

    ជនសង្ស័យមានឈ្មោះ រ៉ែន សុធារ៉ា ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខសណ្ឋាគារសុខា មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា សង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ។

    សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបាន ក្រុមគ្រូពេទ្យ បញ្ចូនខ្លួនទៅ មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ ក្រោយបុរសរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយជនជាតិចិន ដែលរូបគេបានលួចលាក់ជម្លៀសអោយចេញពីទីតាំងចត្តាឡីស័ក្ត នៅសណ្ឋាគារសុខា ភ្នំពេញ ។

    ក្រោយលទ្ធិផល១៤ថ្ងៃ ឃើញថារូបគេ អវិជ្ជមានកូវីដ១៩ ក៏ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ចូនខ្លួនទៅកាន់ អនុគណ:កម្មាការ ស្រាវជ្រាវ និងតាមដានបុគ្គល សង្សយ័ថាមានផ្ទុកជំងឺកូវីដ-១៩ ដែលមានទីបញ្ជាការស្ថិតនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនិតិវិធីតែម្តង ។

    សូមបញ្ជាក់ថាកាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅ សន្តិសុខ ២នាក់ នៅសណ្ឋាគារសុខា បានជួយសម្រលសម្រួលឲ្យមានការចាកចេញពីមណ្ឌលចត្តាឡីស័ក នូវជនជាតិចិន ៤ នាក់ ដែលក្រោយមកស្ត្រីជនជាតិចិននោះ ត្រូវបានរកឃើញមានកូវិដ-១៩ ដែលនាំមឲ្យកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៤០០ នាក់គិតត្រឹមថ្ងៃទី ៥ ខែ មីនា នេះ  ៕

    Corona