Sun. Jun 13th, 2021

    (អាមេរិក)៖ បណ្ដាញសង្គមយក្ស Facebook ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែសំងំបង្កើត និងសាកល្បងមុខងារថ្មីមួយទៀត ដែលអាចនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

    khmer1st.com

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Re/CODE នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Mark Zuckerberg ក្នុងនាមមេធំ Facebook បានឲ្យក្រុមការងារបង្កើតនូវមុខងារថ្មីមួយទៀតសម្រាប់ Facebook ដោយវាមានឈ្មោះថា «social audio»

    បើតាមការចេញផ្សាយរបស់សារព័ត៌មានខាងលើបានឲ្យដឹង មុខងារថ្មីនេះគឺនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការចាក់ផ្សាយនូវឯកសារជាសំឡេងបាននៅលើ News Feed ផ្ទាល់ខ្លួន ដូចគ្នាទៅនឹងការផុសរូបភាព វីដេអូ ផងដែរ។

    ចំណែកប្រភពផ្សេងទៀតបានបន្ថែមថា Facebook នឹងប្រើប្រាស់មុខងារថ្មីនេះសម្រាប់ឲ្យអ្នកប្រើធ្វើការចាក់ផ្សាយឯកសារសំឡេងបាននៅក្នុង Chat Room ឬជាមួយនឹងមុខងារថ្មីមួយទៀតដែលនឹងភ្ជាប់មកជាមួយ «social audio»