Sun. Jun 13th, 2021

    (អាមេរិក)៖ ក្រុមហ៊ុន Facebook បានយកឈ្នះលើការរំពឹងទុករបស់ក្រុមអ្នកវិភាគ Wall Street ចំពោះប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំត្រីមាសដើមឆ្នាំ២០២១ ។

    khmer1st.com

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា កំឡុងពេលនៃការផ្ទុះឡើងកូវីដ-១៩ បានធ្វើឲ្យ Facebook រកប្រាក់ចំណូលបានច្រើន និងកើនឡើង ៤៨ភាគរយ ដោយសារតែមានអតិថិជនជាច្រើនបានចាយលុយក្នុងការ Boost នូវផលិតផល និងសេវាកម្ម។

    ក្រុមហ៊ុន Facebook បានបញ្ជាក់ថា ត្រីមាសចុងខែមីនានេះ ខ្លួនរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជ ចំនួនជាង ២៦ពាន់លានដុល្លារអាមេរិក ខណៈប្រាក់ចំណេញសុទ្ធមានចំនួន ៩.៥ពាន់លានដុល្លារអាមេរិក។

    លោក Mark Zuckerberg មេធំរបស់ Facebook បានអះអាងថា នៅពេលនេះ Facebook បាននិងកំពុងតែបន្តសកម្មភាពយ៉ាងមមាញឹកបំផុតក្នុងការបង្កើតនូវ e-commerce platform ដើម្បីអាចឲ្យ Creators ងាយស្រួលក្នុងការរកប្រាក់ជាមួយ Facebook៕

    Corona