Tue. Jan 25th, 2022

    (ខេត្តសៀមរាប​)៖ ហេតុការណ៍​ឆេះ​ក្លឹប​អេ​លី​ត ​កាលពី​ម៉ោង ៨ និង ៥០​នាទី យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១ នេះ បណ្តាល​ឲ្យ​ស្លា​ប់បុរស ៣​នាក់ និង​សង្គ្រោះបន្ទាន់​ម្នាក់​។ អ្នក​ស្លា​​ប់ ៣​នាក់ នៅ​កន្លែងកើតហេតុ គឺជាសន្តិសុខ ២​នាក់ និង​អ្នកចម្រៀង​ម្នាក់​។ រីឯ​អ្នក​ដែល​រងរបួស ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នោះ ជា​អ្នកចម្រៀង DJ​។

    ក្លឹប​កម្សាន្ត​នេះ ស្ថិតនៅក្រោមដី ក្នុងអគារផ្សារទំនើប អាស៊ី ផ្លាហ្សា នៅ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

    នៅពេល​កើតហេតុ កងកម្លាំង​ចម្រុះ និង​អាជ្ញាធរ​សមត្ថកិច្ច រួមទាំង​ឡានទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូលរួម​ជួយសង្គ្រោះ បាញ់​ទឹក​ពន្លត់​។ រហូតដល់​ម៉ោង​ជិត ១១​យប់​នេះ អ្នករងគ្រោះ ត្រូវបាន​យកចេញ​ពី​ក្នុង​ក្លឹប នៅក្រោម​ដី​នោះ​អស់ហើយ​៕​