Sat. Dec 4th, 2021

    (ភ្នំពេញ)៖ ទិដ្ឋភាព​ថត​ពីលើ នៅ​វត្ត​ចំការ​ខ្សាច់ នា​ពេល ទឹកជំនន់​កំពុង​ហក់​ឡើង​ខ្លាំង ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ ទឹក​នៅ​មិន​ទាន់​ស្រក់​ទេ ពោល​គឺ​ឡើង​ជាង​ថ្ងៃ​ម្សិលមិញ ។

    អាជ្ញាធរ​មូល​ដ្ឋា បាន​ឲ្យ​ដឹង​ថា ទ្វារ​ទប់ទឹក​មួយ​កន្លែង មា​នទី​តាំងនៅ​ចន្លោះ​រវាង​ក្នុងភូមិ​សាលា និង​ភូមិ​កន្តុ​យ​ទឹក សង្កាត់​ទៀន ខណ្ឌដង្កោ ត្រូវ​បាន​ទឹក​ហូរ​ច្រោះ តាំងពី​ម៉ោង​ប្រមាណ ១២​និង​៣០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ ។

    ស្ថានភាព​ទឹក​ហូរ​ច្រោះ​ខាងលើ​នេះ អាច​ជះ​ផល​ប៉ះពាល់​ដល់​ភូមិសាស្ត្រ សង្កាត់​មួយ​ចំនួន ដូច​ជា ៖ សង្កាត់​គង់​ន​យ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​ព្រែក​កំពឹស និង​សង្កាត់​រលួស ក្នុង​ខណ្ឌដង្កោ ដោយ​ត្រូវ​ជម្លៀស​ប្រជាជន​ចេញពី​លំនៅ​ដ្ឋា​ន ដើម្បី​រក​ទីទួល​សុវត្ថិភាព​ជា​បន្ទាន់ ។

    សម្រាប់​ស្ថានភាព​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ និង​បញ្ជា​ឲ្យ​កងកម្លាំង​ជម្លៀស​ប្រជាជន​មក​កាន់​ទួល​សុវត្ថិភាព​ជា​បន្តបន្ទាប់ ហើយ​មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​ជីវិត នៅ​ក្នុង​ស្ថានភាព​នេះ​ទេ ។

    លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យ​កងកម្លាំង និង​មន្ត្រី​ជំនាញ​សហការ​គ្នា​យក​បាវ​ខ្សាច់ ចាក់​ទប់​បិទមុខ​ទឹក ដើម្បី​កុំ​ឲ្យ​ហូរ​ទៅ​ផ្នែក​ខាងក្រោម នៃ​សង្កាត់​គង់​ន​យ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​ព្រែក​កំពឹស និង​សង្កាត់​រលួស​ផង​ដែរ ។

    ការ​ធ្លាយ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កាលពី​យប់​ម៉ិ​ញ អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រប់គ្រង​បាន​ប្រមាណ​៨០​ភាគរយ​ហើយ គិតដល់​ម៉ោង​ជិត​១២ ថ្ងៃ​ត្រង់នេះ ៕