Thu. Apr 15th, 2021

    រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ៥ មិនា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៣នាក់​ ឆ្លងសហគមន៌​ទាំងអស់​ (ភ្នំពេញ:​ ១៥នាក់​ ក្រុងព្រះសីហនុ​ ៥នាក់​ ខេត្ត​កណ្តាល​ ១នាក់​ និង​ ខេត្ត​កោះកុង​ ២នាក់)​ និងមានជាសះស្បេីយ​ ៥នាក់ ។

    ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កេីន​#៩៣២​ នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ៤៤២នាក់​​​​ និងចំនួនជាសះស្បេីយសរុប​ ៤៨៩នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។

    ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

    ក្រសួងសុខាភិបាលបានធ្វេីតេស្តចំនួន​ 515466 ស្មេីនឹង​ 30682 ក្នុង១លាន នាក់ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115 គេហទំព័រ៖ http://covid19-map.cdcmoh.gov.kh

    Corona