រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី ៤ មិនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣១នាក់ ក្នុងនោះឆ្លងសហគមន៌ ២៨នាក់ និង ករណីនាំចូល ៣នាក់ ករណីឆ្លងសហគមន៌នៅភ្នំពេញ: ១៣ (សហគមន៌ ១០នាក់ នាំចូល ៣នាក់) និង ក្រុងព្រះសីហនុ ១៨នាក់) និងមានជាសះស្បេីយ ២នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន៩០៩នាក់ ចំនួនសំរាកពេទ្យកេីន ៤២៥នាក់ និងចំនួនជាសះស្បេីយសរុប ៤៨៤នាក់ និង ស្លាប់គ្មាន ។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ក្រសួងសុខាភិបាលបានធ្វេីតេស្តចំនួន 508976 ស្មេីនឹង 30296 ក្នុង១លាន នាក់ពត៌មានបន្ថែមសូមទាក់ទងលេខ 115 គេហទំព៍រ៖ http://covid19-map.cdcmoh.gov.kh




Corona