រហូតដល់ម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី ២២ កុម្ភ: ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៥នាក់ (នាំចូលថ្មី ០៤នាក់ និងឆ្លងក្នុងសហគមន៌ ៣១នាក់ និងមានជាសះស្បេីយ ២នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន#៥៦៨នាក់ ចំនួនសំរាកពេទ្យកេីន ៩៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៧៥នាក់ និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។

ក្រសួងសុខាភិបាលបានធ្វេីតេស្តចំនួន 454634 ស្មេីនឹង 27061 ក្នុង១លាន នាក់ពត៌មានបន្ថែមសូមទាក់ទងលេខ 115 គេហទំព័រ៖ http://covid19-map.cdcmoh.gov.kh







Corona