Thu. Apr 15th, 2021

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២១ មន្ត្រីសុខាភិបាល បានរកឃើញបុរសជនជាតិចិនម្នាក់ មានវិជ្ជមានកូវីដ-១៩ ដែលស្នាក់នៅបុរីប៉េង ហួត ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    លោកហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែមីនា នេះ ក្រុមគ្រូពេទ្យ បានរកឃើញបុរសជនជាតិចិនម្នាក់មានវិជ្ជមានកូវីដ-១៩ ដែលកំពុងស្នាក់នៅផ្ទះលេខ ២៩៧ ផ្លូវប៉ូឡារីស គម្រោង៧ បុរីប៉េង ហួត ក្នុងសង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

    នេះជាករណីទី៨ហើយ ដែលក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ រកឃើញអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។

    ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង៕

    Corona