Sun. Jun 13th, 2021

     ខ្សែបំរើ Liverpool, Georginio Wijnaldum ខិត​ជិត​ផ្ទេរ​ទៅកាន់​ក្លិប​បារាំង Paris Saint Germain ហើយ​មិនមែន Barcelona ឡើយ​។ ​កីឡាករ​វ័យ ៣០​ឆ្នាំ​រូប​នេះ​មិន​មាន​ការចរចា​បន្ត​កិច្ច​សន្យា​នៅ​ជាមួយ Liverpool ឡើយ​ស្រប​ពេល​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Barcelona ជាច្រើន​ខែ​មក​ហើយ ​នៅ​ពេល​កិច្ចសន្យា​របស់​គេ​នឹង​អស់​សុពលភាព​ នៅ​ដំណាច់ខែ​មិថុនា​នេះ​។​

    Football

    យ៉ាង​ណាក្តី Paris Saint Germain ដែល​ជា​ជើងឯក​រង​លី​គ​បារាំង​ត្រូវ​បាន​គេ​ដឹង​ថា ​ក្លាយ​ជា​បេក្ខភាព​មុខ​គេ​វិញ ក្នុង​ការ​នាំ​យក​កីឡាករ​ហូ​ឡង់​រូប​នេះ​មកកាន់​ទឹកដី​ប៉ារីស បន្ទាប់ពី​ការចរចា​កិច្ចសន្យា​មាន​ភាព​ប្រសើរ​ជាង Barcelona​។ ​វត្តមាន​របស់​អ្នកចាត់ការ Mauricio Pochettino ក៏​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​នាំ​យក Gini Wijnaldum ផងដែរ បន្ទាប់ពី​អ្នក​ចាត់​អា​ហ្ស​ង់​ទីន​រូបនេះ ​ធ្លាប់​បាន​និយាយ​ជាមួយ​គេ​កាល​មុន​ផ្ទេរ​ទៅកាន់ Liverpool តែ​ពេលនោះ​ដំណើរ​ផ្ទេរ​ទៅកាន់ Spurs មិនបាន​សំរេច​។

    ​​Georginio Wijnaldum ដែល​ជា​សមាជិក​របស់​ក្រុម​ជំរើស​ជាតិ​ហូ​ឡង់​នៅ Euro ២០២០ នេះ​បាន​បង្ហាញ​ខ្លួន​សរុប ២៣៧​ប្រកួត​អោយ Liverpool និង​ជា​សមាជិក​សំខាន់​របស់​លោក Jurgen Klopp ដែល​ឈ្នះ​ជើងឯក UEFA Champions League និង English Premier League៕