Sat. Mar 6th, 2021

    (ភ្នំពេញ)៖ ដំណឹងបឋម! សាហាវៗម្លេះដល់ថ្នាក់យុវជនជាក្រុមយកកាំបិតកាប់ និងអាករ យុវជនម្នាក់ដល់ដាច់.ក ស្លាប់ និង២នាក់រងរបួស , ជនបង្ករត់គេចខ្លួនបាត់ស្រមោលពិតជាបន្សល់ទុកនូវការរន្ធត់​ណាស់! !

    ខណ:មានក្រុមយុវជន ចំនួន០៦នាក់បានធ្វើសកម្មភាពយកកាំបិតមកកាប់ហេីយអាករ ទៅលេីយុវជន៣នាក់នៅក្នុងផ្ទះ បណ្តាលអោយស្លាប់ម្នាក់ និងរងរបួស០២នាក់​ នៅសង្កាត់ព្រែកលាប​ ខណ្ឌជ្រោយចង្វារ​ នាយប់ថ្ងៃទៅ២១​ ខែកុម្ភៈ​ ឆ្នាំ២០២១ មុននេះបន្តិច ។

    ក្រុមជនសង្ស័យ​ជាឃាតក បន្ទាប់ពីបង្ករហេតុ បានរត់គេចខ្លួនបាត់អស់តែម្តង ។ កន្លែងកើតហេតុបន្សល់ទុកតែសំបកកំប៉ុងស្រាបៀរ ម៉ាកកម្ពុជា រប៉ាត់រប៉ាយ ជាមួយកាំបិត , សាកសព និងសំឡេងយំស្រែកកងរំពងពីសាច់ញាតិសពជនរងគ្រោះ។ គេពុំទាន់ដឹងពីហេតុការណ៍ខាង បង្កឡើងដោយសារមូលហេតុអ្វីនៅឡើយ ខណ:សមត្ថកិច្ចកំពុងព្យាយាមជួយអន្តរាគមន៍យកជនរងគ្រោះ ដែលរងរបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត សមត្ថកិច្ចមានភាពមមាញឹក រវល់ក្នុងចំណុចខ្ពស់ទទួលខុសត្រូវ លើវិធានការយាមកាមតាមទីតាំងកន្លែងធ្វើចត្តាឡីស័ក។

    សមត្ថកិច្ច នឹងបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរក ក្រុមជនដៃដល់ជាឃាតក ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ចំពោះព័ត៌មានលំអិតអង្គភាព”Khmer1st” និងផ្សាយបន្តជូននៅពេលក្រោយ៕