Thu. Apr 15th, 2021

    (ខេត្តកំពង់ស្ពឺ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចសម្បត្តិប្រជាពលរដ្ឋ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៣នឹង០០នាទី នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់ រការធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ។

    មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាសង្ស័យឈ្មោះកែវ ឈឺ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិក្រាំងពលទេព សង្កាត់ រការធំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក រួចមកហើយ ពីបទលួច។

    វត្ថុតាងដកហូតៈ ម៉ូតូ១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-7224 ដែលជនសង្ស័យយកមកលាក់ទុកនៅក្នុងព្រៃក្បែរផ្លូវរទេះភ្លើង ក្រោយដីឡូត៍ ឈួន គឹមសាន។

    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងច្បារមន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕