Tue. Jan 25th, 2022

    (ខេត្តកាន់ចាន់ណាបូរី)៖ ការចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាចំនួន ៧១នាក់ផ្សេងទៀតដែលបានឆ្លងដែនខុសច្បាប់ចូលទៅក្នុងស្រុក Sai Yok ប្រទេសថៃ កាលពីថ្ងៃចន្ទ ដែលក្នុងនោះចំនួនពលកដែលចាប់បានក្នុងមួយថ្ងៃនៅក្នុងស្រុកដល់២៦០នាក់ ។

    ប៉ូលិសបាននិយាយថាក្រុមពលករទី៤ដែលបានធ្វើការឃាត់ខ្លួនមានបុរសចំនួន ៣៦នាក់ និងស្ត្រីចំនួន ៣៥នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាល-យោធា ចាប់ខ្លួននៅម៉ោងប្រហែល ៥ ល្ងាច នៅជិតភូមិភូផាយ៉ា ឬ ភូមិទី ៤ ក្នុងឃុំស៊ីមង្គល។ ពួកគេបានចូលតាមច្រកព្រំដែនជាប់ព្រៃ។

    ពលករដែលមកពីតំបន់ Dawei, Bago និង Mawlumyine ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានបង់ប្រាក់ពី ១៧,០០០-២០,០០០បាតដល់ឈ្មួញកណ្តាលសម្រាប់ឲ្យរកការងារនៅទីក្រុងបាងកក, សាមុតសាខុន, ណាខនផាថម, សារ៉ាបូរី, ឈុនបុរី និងកានចាន់បុរី។

    ​ក្រុមពលករត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូលប្រទេសថៃ​ដោយ​ខុស​ច្បាប់ និងត្រូវដាក់ទោសតាមច្បាប់រួចមក​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេសមីយ៉ាន់ម៉ា​វិញ។
    

    កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ក្រុម​ពលករបី​​ផ្សេងទៀតមានចំនួ ​​១៤១នាក់ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បាន​ឆ្លង​កាត់​ព្រំដែន​ចូល​ស្រុក​សៃយ៉ក។

    This is YouTube Channel for Travelling Around Asia Please Subscribe link belowhttps://www.youtube.com/channel/UCbMdRNvKxvJsmHvwdYTH5DQ

    ចំនួន​អ្នក​ឆ្លង​ដែន​សរុប​ដែល​ចាប់​បាន​នៅ​ស្រុក​សៃយ៉ក កាល​ពី​ថ្ងៃ​ចន្ទ មាន​ចំនួន ២៦០​នាក់ និង​១២០នាក់ផ្សេងទៀតចាប់ខ្លួននាថ្ងៃអាទិត្យ។

    ពលករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​មួយចំនួនចេះនិយាយ​ភាសា​ថៃ។ ពួកគេបានសារភាពថាមានពលករដទៃដែលកំពង់ស្វែងរកការងារបន្ថែមទៀតត្រូវបានប្រមូលផ្តុំនៅជិតព្រំដែនជាមួយខេត្ត Kanchanaburi ដើម្បីរង់ចាំការលួចចូលប្រទេសថៃ។ ពលករទាំងនោះសម្តែងការអស់សង្ឃឹមដោយមិនទទួលបានការងារធ្វើ។

    ដោយផ្អែកលើចម្លើយពលករដូចនេះសន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​បន្ថែមនៅតាមព្រំដែនដើម្បី​ទប់ស្កាត់​ការ​ចូល​ខុស​ច្បាប់។ ប្រភព៖ Bangkok Post