Sun. Jun 13th, 2021
    covid

    (ញូដេលី)៖ ឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីអ្នកស្លាប់ចំនួន ៦,១៤៨នាក់ ដោយសារជំងឺ COVID-19 ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

    india coivd

    វាគឺជាអត្រាអ្នកស្លាប់ដ៏ច្រើនខ្លាំងបំផុតនៅលើពិភពលោក ក្នុងរយៈពេលមួយថ្ងៃ ដោយសារជំងឺ COVID-19 ហើយវាក៏ជាការស្ទុះលោតឡើងវិញ នៃអត្រាអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌាផងដែរ បន្ទាប់ពីមួយរយៈចុងក្រោយនេះ ឥណ្ឌាបានរក្សាវាឲ្យនៅត្រឹមខ្ទង់២,០០០-៣,០០០នាក់។ កន្លងមក ឥណ្ឌាធ្លាប់បានមើលឃើញករណីស្លាប់ច្រើនបំផុត ក្នុងរយៈពេលមួយថ្ងៃ ជាង៤,០០០នាក់។

    យ៉ាងណាមិញ តាមពិតទៅ ការរាយការណ៍ពីតួលេខអ្នកស្លាប់ក្នុងមួយថ្ងៃដ៏ច្រើនខ្លាំងបែបនេះ គឺព្រោះតែរដ្ឋ Bihar នៃប្រទេសឥណ្ឌា បានកែសម្រួលតួលេខអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងរដ្ឋខ្លួនពីប្រមាណ៥,៤០០នាក់ ទៅជាង៩,៤០០នាក់ ដើម្បីរាប់បញ្ចូលអ្នកដែលស្លាប់ នៅតាមផ្ទះ និងនៅតាមមន្ទីរពេទ្យឯកជន។

    covid
    covid B.1.617

    គួរបញ្ជាក់ថា សម្រាប់អត្រាករណីឆ្លងប្រចាំថ្ងៃវិញ គឺនៅថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាបានប្រកាសរកឃើញ៩៤,០៥២នាក់ ក្នុងរយៈពេល២៤កន្លងទៅដូចគ្នា ពោលវាបន្តនៅក្រោម១០០,០០០នាក់ដដែល។ បូកបន្ថែមករណីឆ្លងនិងស្លាប់ថ្មីៗទាំងនេះ ករណីឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌា សរុបកើនដល់២៩.២លាននាក់ និងស្លាប់ជិត៣៦,០០០នាក់៕

    Corona