Thu. Oct 28th, 2021

    (ទីក្រុង​ម៉ានីល)៖ កំពូល​អ្នក​ប្រដាល់ និងជា​អ្នកនយោបាយគឺលោក​ ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) បាន​និយាយ​នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា លោក​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ ក្នុង​នាម​គណបក្ស PDP-Laban នេះបើតាមការចុះផ្សាយរបស់ BBC។

    ប៉ាក់​គី​អៅ វ័យ៤២​ឆ្នាំ ដែលបច្ចុប្បន្នជា​សមាជិក​ព្រឹទ្ធសភា បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា ផ្សាយ​ផ្ទាល់​អំឡុង​ពេល​ប្រជុំ​ថា “​ខ្ញុំ​ជា​អ្នក​ប្រដាល់ ហើយ​ខ្ញុំ​នឹង​ក្លាយជា​អ្នក​ប្រដាល់​ទាំង​ក្នុង​និង​ក្រៅ​សង្វៀន​” ។

    លោក​បន្ត​ថា “​ដល់​ពេល​ហើយ​យើង​ត្រៀមខ្លួន​ដើម្បី​ប្រឈម​មុខ​នឹង​ភាព​ជា​អ្នកដឹកនាំ​” ។ ហើយបន្ថែម​ថា “​ខ្ញុំ​កំពុង​ទទួលយក​ការ​តែង​តាំងរបស់​អ្នក(ពលរដ្ឋ) ជា​បេក្ខជន​ប្រធានាធិបតី ប្រទេស​ហ្វី​លី​ពី​ន​” ៕