Sun. Jun 13th, 2021

    (កូឡាឡាំពួរ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft Corporation នឹងបោះទុនវិនិយោគនូវទឹកប្រាក់ចំនួន ១ពាន់ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ ក្នុងកិច្ចសហការជាដៃគូជាមួយនឹងរដ្ឋាភិបាលម៉ាឡេស៊ី និងក្រុមហ៊ុន ក្នុងតំបន់ ដើម្បី ពង្រីក ជម្ឈមណ្ឌលទិន្នន័យ។

    khmer1st.com

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

    ការបោះទុនវិនិយោគនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលម៉ាឡេស៊ីបានអនុញ្ញាតឱ្យ ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់អាមេរិកមានដូចជា Google, Microsoft និង Amazon រួមនឹងក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក Telekom Malaysia បង្កើត និងគ្រប់គ្រង់នូវមជ្ឈមណ្ឌលទិន្នន័យ ដ៏ធំ សម្រាប់ផ្ដល់សេវាកម្ម Cloud ។

    សម្រាប់ការបោះទុនថ្មីពីសំណាក់ Microsoft នេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសម៉ាឡេស៊ី ដោយសារតែការវិនិយោគ ផ្ទាល់ ពីបរទេស (FDI) ធ្លាក់ចុះ ៦៨% កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះមួយដ៏ធំបំផុតសម្រាប់បណ្ដាលប្រទេសនៅអាស៊ីអាគ្នេយ៍។

    ប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួនត្រូវការ FDI នូវទឹកប្រាក់ប្រមាណ ៣ ទៅ ៤ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ ក្នុងការបង្កើតនូវមជ្ឈមណ្ឌលទិន្នន័យ និងផ្ដល់សេវកម្ម Cloud ៕