Sun. Jun 13th, 2021

    (ខេត្តបូរីរាំ)៖ ស្ត្រីកំសត់ម្នាក់នៅក្នុងស្រុក សិតកូវ បានស្រែកដង្ហើយឲ្យគេជួយព្រោះកូនស្រីពីរនាក់ដែលជាមនុស្សវិកលចរិក(ឆ្កួត) ម្នាក់ត្រូវបានសាច់ញាតិរំលោភ និងម្នាក់ទៀតត្រូវបានជនមិនស្គាល់ដែលវ័យចំណាស់ចាប់រំលោភ ដែលមានទីតាំងនៅក្នុងស្រុក សិតកូវ ខេត្ត បូរីរាំង ប្រទេស ថៃ។

    ស្ត្រីអាយុ ៥១ឆ្នាំ ដែលជាម្តាយបានរាយការណ៍ករណីរំលោភទៅមន្រ្តីរដ្ឋបាលមូលដ្ឋាននិងអ្នកយកព័ត៌មាននៅទីតាំងឈ្មោះ Ban Palad Moom នៃជនជាតិ Sanam Chai កាលពីថ្ងៃព្រហស្បតិ៍។

    ក្នុងគ្រួសារដែលមានសមាជិក ៥នាក់ ប្រពន្ធមានអាយុ ៥១ និងប្តីរបស់គាត់អាយុ ៥៤ ឆ្នាំនិងកូនស្រី ៣នាក់របស់ពួកគេដែលមានអាយុ ១៨ឆ្នាំ ២៥ឆ្នាំ និង ២៦ឆ្នាំមានជម្ងឺវង្វេងស្មារតី(ឆ្កួត)។

    ស្ត្រីជាម្តាយ(សុំមិនបញ្ចេញឈ្មោះ) បន្តថានៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០១៩ គាត់បានយកកូនស្រីច្បងរបស់គាត់ទៅជាមួយដើម្បីជួយធ្វើម្ហូបក្នុងពិធីជួបជុំគ្រួសារ សម្រាប់សាច់ញាតិជិតឆ្ងាយនៅក្នុងភូមិរបស់ពួកគេ។

    ខណៈពេលដែលម្តាយកំពុងលាងចានក៏មានគេមកប្រាប់ថាបុរសដែលត្រូវជាសាច់ញាត្តិបានយកកូនស្រីរបស់នាងចូលទៅក្នុងបង្វែលដែលនៅក្បែរនោះ។ នាងបានប្រញាប់ប្រញាល់ទៅទីនោះ ហើយបានឃើញបុរសកំពុងរំលោភជកូនស្រី។

    ម្តាយបាននាំកូនស្រីរបស់ទៅមន្ទីរពេទ្យក្នុងស្រុកដើម្បីធ្វើការពិនិត្យរាងកាយ(ធ្វើកោសល្យវិច័យ)។ ប៉ុន្តែគ្រូពេទ្យតម្រូវឲ្យបង់ថ្លៃសេវាចំនួន ៤,០០០បាតតែជាចៃដន្យស្រីជាម្តាយមានលុយត្រឹមតែ ១០០បាត​ ហើយដូច្នេះក៏នាំកូនស្រីទៅផ្ទះ។

    បន្ទាប់ពីបានជជែកជាមួយក្រុមគ្រួសារខាងប្រុសបុរសនោះពួកគេបានផ្តល់សំណងចំនួន ៧,០០០បាតដល់នាងនិងបានសន្យាថាកូនប្រុសរបស់ពួកគេនឹងរៀបការជាមួយកូនស្រីរបស់នាងនៅពេលក្រោយ។ ពួកគេមិនបានធ្វើតាមការសន្យារបស់ពួកគេទេបន្ទាប់ពីបុរសនោះរត់គេច ដូចេនះវាយឺតពេលក្នុងការដាក់ពាក្យបណ្តឹងទៅប៉ូលីស។

    កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំមុន ម្តាយបាននាំកូនស្រីច្បងរបស់នាងទៅលេងសាច់ញាតិនៅក្នុងភូមិមួយផ្សេងទៀត។ នៅទីនោះបុរសអាយុ ៧៣ឆ្នាំម្នាក់បានចាប់រំលោភកូនស្រីរបស់គាត់នៅក្នុងចម្ការអំពៅ។ ស្ត្រីរូបនោះបានអោយប្រាក់ទៅនារីវ័យក្មេងចំនួន ១០០ បាតហើយប្រាប់នាងអោយនៅស្ងៀមនិងកុំប្រាប់អ្នកដទៃរៀងខ្លួនត្រូវគេរំលោភ។

    ម្តាយបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ករណីនេះបានទៅដល់តុលាការតែបុរសចំណាស់បានរត់គេចខ្លួន ហើយឥឡូវម្តាយនៅជាមួយកូនស្រីនៅទីក្រុងបាងកក។ គាត់នៅតែពុំទទួលបានយុត្តធម៌ឡើយ។

    ម្តាយបានបន្តថាបេះដូងរបស់នាងខូចហើយដោយសារអំពើលាមកទាំងអស់នេះ។ គាត់មិនរំពឹងថានឹងមាននរណាម្នាក់ធ្វើបាបកូនស្រីដែលមានជម្ងឺឡប់សាតិ(ឆ្កួត)ឡើយ។ទោះជាយ់ាងណាគាត់នៅបន្តស្វែងរកជំនួយពីភ្នាក់ងារដែលយកចិត្តទុកដាក់។

    លោក Kanwalin Muangkaew អធិការស្រុក Satuk បានចុះសួរសុខទុក្ខគ្រួសារកាលពីថ្ងៃ ព្រហស្បតិ៍ ហើយបានសន្យាថានឹងជួយក្នុងការចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងបុរសទាំងពីរនាក់ដើម្បីលើកកម្ពស់ជីវភាពគ្រួសារដ៏កំសត់មួយនេះ។ ប្រភព៖ Bangkok Post