Sun. Jun 13th, 2021

    (សង់ខ្លា)៖ ដោយសារតែក្រពះពលករខុសច្បាប់ជនជាតិមីយ៉ាន់ម៉ា ៥នាក់ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេស ម៉ាឡេស៊ី ត្រូវបានចាប់ខ្លួននៅស្រុក Hat Yai ខេត្ត សង់ខ្លា ប្រទេសថៃ ដោយចោទប្រកាន់ពីបទចូលដោយខុសច្បាប់កាលពីយប់ថ្ងៃ អង្គារ។

    ពលករទាំង ៥នាក់នោះគឺមកពីទីក្រុង Moulmein ប្រទេសមីយ៉ាន់ម៉ាចំណែកមេខ្យល់របស់ពួកគេក៏ត្រូវបានចាប់ខ្លួនផងដែរ នៅម៉ោងប្រហែល ១០.៣០ នាទីយប់ដែលពួកគេលាក់ខ្លួននៅក្នុងជំរកមួយនៅចម្ការកៅស៊ូនៅស្រុក ថ្ពង ដែលចាប់ខ្លួនដោយប៉ូលីសស៊ីវិល និងយោធា។

    ក្រុមពលករបានសារភាពថាពួកគេបានបង់ប្រាក់ចំនួន ១៥,០០០បាត ក្នុង០១នាក់ទៅ ឲ្យមេខ្យល់ក្នុងការរកការងារនៅប្រទេសម៉ាឡេស៊ី។ ពួកគេបានឆ្លងកាត់ព្រំដែនចូលទៅក្នុងខេត្ត រ៉ាណុង ហើយត្រូវបានគេនាំទៅចម្ការកៅស៊ូដែលពួកគេកំពុងរង់ចាំធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីដែលស្ថិតនៅក្រោម Lockdown នៅប្រទេសម៉ាឡេស៊ីក្នុងស្ថានភាពឆ្លង Covid-19ដ៏លំបាក់នេះ ។

    ពលករខុសច្បា់ប់ទាំង ៥នាក់និងមេខ្យល់បានឆ្លងកាត់ការត្រួតពិនិត្យសុខភាពតេស្តរកវីរុសកូវីដ-19 ជាមុនសិន មុននឹងត្រូវបានប្រគល់ទៅឲ្យនគរបាលអន្តោប្រវេសន៍ខេត្ត និងប៉ូលីសឃុំ ថាំងលុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

    ប៉ូលីសបានបន្តថាក្នុងអំឡុងពេល ៤ថ្ងៃកន្លងមកនេះមានជនចំណាកស្រុកខុសច្បាប់ចំនួន ៤២នាក់មកពីប្រទេស មីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួននៅឃុំ តុងឡុង នៃស្រុក Hat Yai ខណៈពួកគេកំពុងធ្វើដំណើរទៅរកការងារធ្វើនៅប្រទេស ម៉ាឡេស៊ី។ ប្រភព៖ Bangkok Post

    Corona