តុលាការកំពូលថៃកាត់ក្តីដាក់ពន្ធនាគារ៣ឆ្នាំចំពោះមហាសេដ្ឋីម្នាក់
(បាងកក)៖ មហាសេដ្ឋីថៃមួយរូប ដែលរងការចោទប្រកាន់ពីបទបរបាញ់សត្វខុសច្បាប់ ក្នុងឧទ្យានជាតិអភិរក្សសត្វព្រៃ នៅប្រទេសថៃ នាថ្ងៃពុធនេះបានទទួលបរាជ័យជាផ្លូវការ នូវពាក្យប្តឹងឧទ្ធរណ៍ចុងក្រោយបំផុតរបស់ខ្លួន បន្ទាប់ពីសំណុះរឿងនេះ បានអូសបន្លាយអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ…
រឹបអូសបារីគេចពន្ធដែលមានតម្លៃប្រហែល២០លានបាត
(សង់ខ្លា)៖ មេបញ្ជាការតំបន់កងទ័ពជើងទឹកទី២ V/Adm Sunthorn Khamklai បាននិយាយថា បារីគេចពន្ធពីបរទេសដែលមានតម្លៃប្រហែល ២០លានបាតត្រូវបានរឹបអូស ហើយមនុស្ស ៦នាក់ត្រូវបានចាប់ខ្លួននៅលើទូកនេសាទដែលចូលចតនៅផែក្នុងស្រុក Singha Nakhon ប្រទេសថៃកាលពីថ្ងៃពុធតាមការចះផ្សាយរបស់សារព័ត៌មានបាងកកផុស។…
ឆេះក្លឹបកម្សាន្តសម្លាប់៣នាក់និងម្នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្រុងសៀមរាប
(ខេត្តសៀមរាប)៖ ហេតុការណ៍ឆេះក្លឹបអេលីត កាលពីម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះ បណ្តាលឲ្យស្លាប់បុរស ៣នាក់ និងសង្គ្រោះបន្ទាន់ម្នាក់។ អ្នកស្លាប់ ៣នាក់ នៅកន្លែងកើតហេតុ គឺជាសន្តិសុខ ២នាក់ និងអ្នកចម្រៀងម្នាក់។ រីឯអ្នកដែលរងរបួស…
អគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃបន្តអន្តរាគមន៍បញ្ជូនពលករខ្មែរ ៣២នាក់មកមាតុភូមិវិញ
(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ បានបន្តអន្តរាគមន៍បញ្ជូន ពលករខ្មែរ ៣២នាក់ ឱ្យបានមាតុភូមិនិវត្តន៍វិញ។ លោក កុយ គួង បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០២១…
រកឃើញអ្នកដំណើរជាង១០នាក់នៅហូឡង់ឆ្លងវីរុសបំប្លែងថ្មី ពីអាហ្វ្រិកខាងត្បូង
(ហូឡង់)៖ អ្នកដំណើរចំនួន១៣នាក់ដែលធ្វើដំណើរមកដល់ប្រទេសហូឡង់ដែលហោះហើរចេញពីប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC. អ្នកដំណើរសរុបចំនួន៦១នាក់ដែលបានធ្វើតេស្តរកវីរុសកូរ៉ូណាតែជាលទ្ធផលរកឃើញ១៣នាក់មានផ្ទុកវីរុសបំលែងថ្មី។…
ផឹកស៊ីស្រវឹង ប្រើហឹង្សាព្រមទាំងប្រើសប្រាស់អាវុធបាញ់មកលើសមត្ថកិច្ច
(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងទៅតុលាការហើយ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១…
ប្រទេសអែលសាល់វ៉ាឌ័រគម្រោង សាងសង់ទីក្រុង «Bitcoin City» ដំបូងគេបង្អស់នៅលើពិភពលោក
(បរទេស)៖ ប្រធានាធិបតីរបស់ប្រទេសអែលសាល់វ៉ាឌ័រលោក Nayib Bukele បានប្រកាសនឹងបង្កើតទីក្រុង «Bitcoin City» ដំបូងគេបង្អស់នៅលើពិភពលោក ក្រោមមូលនិធិបត្របំណុដែលគាំទ្ររូបិយប័ណ្ណឌីជីថល ឬរូបិយប័ណ្ណគ្រីបតូ Bitcoin។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែវិច្ឆិកា…
សាហាវណាស់! ចាក់អាកុលដុតប្តីស្លាប់ក្នុងភ្នក់ភ្លើង
(ភ្នំពេញ)៖ លោកតាចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើង បន្ទាប់ពីឈ្លោះទាស់ទែងពាក្យសម្តីគ្នាជាមួយស្ត្រីចំណាស់ជាប្រពន្ធ។ ខណៈពេលប្តីកំពុងតែលង់ដេកនោះក៏ត្រូវប្រពន្ធលួចចាក់អាកុលដុតតែម្តង បណ្តាលអោយស្លាប់នៅក្នុងបន្ទប់គេង។…
ឃាត់ខ្លួនជនបរទេសម្នាក់និងគ្រឿងញៀនចំនួន១៦៧គីឡូក្រាម
(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន សញ្ជាតិកាណាដា ម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧ គីឡូក្រាម នៅរាជធានីភ្នំពេញ។ នាថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀនបានចុះស្រាវជ្រាវ…
កម្ពុជាបន្តរកឃើញមនុស្ស៥២នាក់ឆ្លងកូវីដ-១៩ និងស្លាប់ចំនួន៥នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា កម្ពុជាបន្ដរកឃើញមនុស្សចំនួន៥២នាក់បន្ថែមទៀត ឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺកូវីដចំនួន ៥៥នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា…