Thu. Apr 15th, 2021

    ប្រទេសថៃ៖ គ្រប់គ្នាប្រាកដជាបានស្គាល់ ពីតារាស្រីមួយរូបដែលមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បះ គឺតារាសម្ដែងស្រី ដែលមានឈ្មោះថា Sawika “Pinky” Chaidet ។

    ដោយឡែក ក្នុងពេលថ្មីៗនេះ តារាសម្ដែងស្រី រួមជាមួយម្ដាយ និងប្អូនប្រុសរបស់នាង ត្រូវបាននាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) កោះហៅ មកស្ដាប់ពីការចោទប្រកាន់ ប្រឆាំងនិងតួនាទីរបស់ពួកគេក្នុងគម្រោង ផូហ្សី។ ដោយម្ដាយរបស់ តារាសម្ដែងស្រីរូបនេះមានឈ្មោះថា អ្នកស្រី សារិនយ៉ា ចំណែកប្អូនប្រុសមានឈ្មោះថា សារ៉ាយុទ្ធ។

    ពួកគេទាំងបីនាក់ម្ដាយកូន បានរងការចោទប្រកាន់ពីបទ ឃុបឃិតគ្នាបោកប្រាស់អ្នកដទស និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធកមព្យូទ័រ។ ភ្លាមៗនោះ តារាស្រី Sawika ជាមួយគ្រួសារបានបដិសេធចំពោះទង្វើខុសទាំងអស់នេះ។

    យ៉ាងណាមិញ អ្នកទាំងបីត្រូវបានចោទប្រកាន់បីបទពាក់ព័ន្ធនឹង Forex-3D ដែលជាសកម្មភាពឆបោក ដោយលោក អាភីរុគគូធី ដែលបានបោកបញ្ឆោតជនរងគ្រោះរាប់ពាន់នាក់ឱ្យទៅវិនិយោគរូបិយប័ណ្ណបរទេស ដែលសន្យាថានឹងទទួលបានប្រាក់ចំណេញខ្ពស់។ ក្នុងនោះ មានអ្នកវិនិយោគិនប្រហែល ៩.៦៩២នាក់ ត្រូវបានចាញ់បោកអស់ចំនួនទឹកប្រាក់ ១,៩ ពាន់លានបាតនៅក្នុងគម្រោង ផូហ្សី ។

    លោក Thanakrit Jitareerat ដែលជាលេខាធិការអចិន្រ្តៃយ៍យុត្តិធម៌ បាននិយាយថា DSI នឹងធ្វើការកោះហៅតួប្រុសម្នាក់ទៀតដើម្បីសាកសួររកព័ត៌មានបន្ថែម។ ទោះជាយ៉ាងណា ក្រុមប៉ូលីសបានធ្វើការយ៉ាងខ្លាំងដើម្បីធ្វើការចោទប្រកាន់ទៅលើបក្ខពួករបស់លោក អាភីរុគ ។

    ជាមួយគ្នានោះដែរ លោក អាភីរុគ និងបក្ខពួក ត្រូវបានចោទប្រកាន់ថា ពួកគេបានទាក់ទាញវិនិយោគិន ដោយផ្តល់មកវិញនូវការវិនិយោគខ្ពស់-ជាញឹកញាប់រហូតដល់ ៦០-៨០% នៅក្នុងការវិនិយោគរូបិយប័ណ្ណបរទេសនិង ១០០% ជាមូលនិធិការពារមូលធន។ ការឆបោកនេះត្រូវបានធ្វើឡើងតាមរយៈគេហទំព័រ“ www.forex-3D.com” និងគណនីហ្វេសប៊ុកចំនួន៣ ដែលមានឈ្មោះថា “Apiruk Krub”, “Apiruk Kothi” និង “Forex-3D”។ប្រភព៖ Bangkok Post