Thu. Apr 15th, 2021

    (ខេត្តពោធិ៍សាត់)៖ បុរសម្នាក់បានទុកឲ្យតណ្ហាដឹកច្រមុះ លែងដឹងគុណធម៌ជាឪពុក ​ហ៊ានចាប់កូនស្រីបង្កើតរបស់ខ្លួន រំលោភសេពសន្ថវៈ រហូតបានសម្រេច ហើយចុងក្រោយអំពើដ៏លាមកនេះ ក៏បានបែកការដឹងដល់សមត្ថកិច្ច ចុះទៅក្របួចក នាំទៅឃុំឃាំង រង់ចាំតុលាការសម្រេចសេចក្ដី កាត់ទោសតាមច្បាប់។

    មន្រ្ដីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនសង័្សយ ដែលសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចាប់រំលោភកូនស្រីបង្កើតអាយុ១០ឆ្នាំនោះ ​ឈ្មោះ ឡូត រដ្ឋា (ហៅសៅ) អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង័្សយបានចាប់​រំលោភកូនស្រីបង្កើតរបស់ខ្លួន តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២១មកម៉្លេះ។ ករណីនេះបានកើតឡើង នៅក្នុងវាលស្រែមួយកន្លែង ស្ថិតនៅខាងជើងផ្ទះរបស់ក្មេងស្រី មានប្រមាណប្រហែលជា២០០ម៉ែត្រ (ក្នុងគុម្ពោតព្រៃល្ពាក់) ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ ​ប៉ុន្តែរឿងរ៉ាវដ៏លាមកនេះ ទើបនឹងបែកធ្លាយដឹងដល់សមត្ថកិច្ច ក៏ចុះទៅ​ឃាត់ខ្លួនជនសង័្សយតែម្ដងទៅ។

    បើតាមសម្ដីរបស់ម្ដាយក្មេងស្រីរងគ្រោះ និងត្រូវជាប្រពន្ធរបស់ជនសង័្សយ បានប្រាប់សមត្ថកិច្ចថា ​មុនដំបូង គាត់មិនបានដឹងថា មានករណីបែបនេះកើតឡើងដែរ។ ប៉ុន្ដែក្រោយពេលគាត់​ឃើញឈាមចេញតាមទ្វារមាស ប្រឡាក់សំពត់កូនស្រីរបស់គាត់ ទើប​គាត់លួងលោមនាង និងសាកសួរកូនស្រីថា ​មានរឿងអីកូនបានជាហូរឈាមមកច្រើនម៉្លេះ? នៅពេលនោះ កូនស្រីមិនព្រមឆ្លើយអ្វីទាំងអស់ ដោយសារខ្លាចឪពុកបង្កើតវាយធ្វើបាប។

    ម្ដាយក្មេងស្រីរងគ្រោះ បានបន្ដថា ក្រោយពេលគាត់លួងលោម និងចេះតែសួរថា តើនរណា​ណាធ្វើបាបកូន?  ចាំម្ដាយជួយកូន បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។ ខណៈនោះកូនស្រីបានឆ្លើយប្រាប់ថា ប៉ា​បានចាប់រំលោភនាង នៅក្ដាលវាលស្រែ ខាងក្រោយផ្ទះរបស់យើង នៅក្បែរ​គុម្ពោតព្រៃល្ពាក់។ គ្រាន់តែកូននិយាយបែបនេះ គាត់​​ធ្លាក់ថ្លើមក្តុក ហើយក៏មិននឹកស្មាន​ថា ឪពុកបង្កើតធ្វើរឿងដ៏អាស្រូវបែបនេះ ដាក់កូនស្រីរបស់ខ្លួននោះដែរ។

    ម្ដាយក្មេងស្រីរងគ្រោះ បានបន្ថែមថា បន្ទាប់ពីកូនស្រីបានរៀបរាប់តាមដំណើររឿង ដឹងអស់សេចក្ដីរួចហើយ គាត់បាននាំកូនស្រី ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ស្នាអន្សា ដើម្បីដាក់ពាក្យបណ្ដឹង។ គាត់មានការឈឺចាប់ខ្លាំងណាស់ មិនគួរណា ឪពុកបង្កើតធ្វើបាបកូនស្រីរបស់ខ្លួនដល់ថ្នាក់ហ្នឹងសោះឡើយ។

    ក្រោយពេលមានពាក្យបណ្ដឹងពីម្ដាយរបស់ក្មេងស្រីរងគ្រោះភា្លម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរជាបឋម មុននឹងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់ការបន្ដតាមនីតិវិធី៕ប្រភព៖ KBN