Thu. Apr 15th, 2021

    (ប៉ោយប៉ែត)៖ កាលពីថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១ កំឡុងម៉ោង ០៩ យប់ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដែលនារីម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួលលេខ ៥ ជាន់ទី ១

    ស្ថិតក្នុងភូមិក្បាលស្ពាន ១ ម្តុំគ្លីនិកនគររាជ្យ ក្នុងសង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលទំនងជាករណីឃាតកម្ម អារ.ក សម្លាប់ ។

    នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហួន ស្រី អាយុ ២២ ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូមួយ ម្តុំនាគទិព្វ II ផ្នែក SlotSuper Machine ។

    ក្នុងនោះផងដែរ ដោយយោងទៅតាមប្រភពអ្នកដែលស្គាល់នារីរងគ្រោះ ប្រាប់ទៅកាន់សារព័ត៌មានបានឱ្យដឹងថា ​នៅ​ក្នុងវីដេអូ​កាមេរ៉ា គេ​ឃើញ​មាន​បុរសម្នាក់​ សង្ស័យ​ជាជនដៃដល់ អាចមាន​សោ​អាច​ចាក់​ចូល​ទៅក្នុង​បន្ទប់​នារី​រង​គ្រោះ​បាន ​ដោយ​គ្រប់គ្នាកំពុង​សង្ស័យ​ថា ជន​នោះ​អាច​បាន​ចម្លង​សោ​នាងតាំងពី​ពេល​ណា​នោះ​ទេ ហើយក៏ទំនងក៏ជាអ្នក​ស្គាល់គ្នាដែរ ។

    ហើយ​ក្រោយមក ក៏​ភ្ញាក់ផ្អើល​ថា នារី​រង​គ្រោះ​ត្រូវ​គេ​រំលោភ​ហើយ​សម្លាប់ និង ​ដោះ​គ្រឿងអលង្កា ​នៅ​ជាប់​នឹង​ខ្លួន​នាង​អស់រលីង​តែ​ម្តង ។

    យ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មានបឋម សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងនឹងជម្រាបជូននៅពេលក្រោយ បន្ទាប់ពីបានទទួលរបាយការណ៍ជាក់លាក់ពីខាងសមត្ថកិច្ច ។

    គួររំឭកផងដែរថា ជុំវិញករណីនេះ នារីខាងលើត្រូវបានគេសង្ស័យថាបានស្លាប់តាំងពីព្រឹកថ្ងៃទី ០២ ខែ មីនា មកម្ល៉េះ ព្រោះល្ងាចហើយទើបដឹង ក្រោយពេលមានមនុស្សទៅគោះទ្វារបន្ទប់ជួលនោះ រួចក៏នាំគ្នាភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី ០២ ខែ មីនា តែម្ដង ដែលភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យ និង ធ្វើការជាបន្តបន្ទាប់ដើម្បីបញ្ជាក់ពីការស្លាប់របស់នារីរងគ្រោះ ៕