Sat. Mar 6th, 2021

    (ភ្នំពេញ)៖ តាមពិត ! សិស្សសាលាឯកជនAIS នៅខណ្ឌជ្រោយចង្វារ ឈ្មោះ តាន់ សម្បត្តិឧត្តម ពិតជាបានបើករថយន្តពាក់ស្លាកលេខ(នប)មករៀនពិតប្រាកដមែន បន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមដាន ឈានដល់ហៅបុគ្គលខាងលើមកសួរនាំតាមនីតិវិធី។

    នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ក្នុងនោះដោយបញ្ជាក់ថា,ទាក់ទងទៅនឹងករណីក្មេងប្រុសម្នាក់ឈ្មោះ​ តាន់​ សម្បត្តិឧត្តម​ ជាសិស្សសាលាឯកជននៅខណ្ឌជ្រោយចង្វារ​ ដែលបានប្រេីប្រាស់រថយន្តពាក់ផ្លាកលេខ នប​ បំពាក់សុីរ៉ែន​ ជិះទៅសាលារៀន​ មនុស្ស ០៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ​ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កោះហៅឲ្យចូលមកបំភ្លឺ​ រួមមានឈ្មោះ​ តាន់​ សម្បត្តិឧត្តម​ ជាសិស្សសាលាឯកជន​ដែលបានបេីករថយន្តផ្លាកលេខនបទៅសាលារៀន​ ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ​ តាន់​ វិទ្យាបុត្រ​ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ​ រួមជាមួយម្ចាស់ដេីមរថយន្តឈ្មោះ​ ភ័ណ្ឌ​ ជីវិន​ ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​។

    បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ​ ក៏ដូចជាការចុះផ្សាយព័ត៌មាននៅលេីបណ្តាញសង្គមហ្វេសបុកភ្លាម​ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ ធ្វេីការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក​ និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ ដេីម្បីធ្វេីការស្រាវជ្រាវឲ្យបានដឹងច្បាស់អំពីព័ត៌មានដែលបានចុះផ្សាយ​នេះ​ ក្រោយពីធ្វេីការចុះស្រាវជ្រាវដល់ទីតាំងសាលារៀនដោយផ្ទាល់​ បានឲ្យដឹងថាពិតជាមានសិស្សសាលាម្នាក់ឈ្មោះ​ តាន់​ សម្បត្តិឧត្តម​ បានជិះរថយន្តផ្លាកលេខនប​ បំពាក់សុីរ៉ែន​ មកសាលារៀនពិតប្រាកដមែន​ ។

    រហូតមកដល់រសៀលថ្ងៃទី១៧​ ខែកុម្ភ: ឆ្នាំ២០២១​ សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកបានរកឃេីញរថយន្តនេះ​ និងបាននាំយកទាំងរថយន្ត​ និងអ្នកបេីកបរដេីម្បីធ្វេីការសួរនាំនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។​ នៅរសៀលថ្ងៃទី១៨​ ខែកុម្ភ: ឆ្នាំ២០២១​ អ្នកពាក់ព័ន្ធទាំង៣រូបខាងលេី​ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកធ្វេីការកោះហៅឲ្យចូលខ្លួនមកបំភ្លឺលេីករណីប្រេីប្រាស់រថយន្តផ្លាកលេខនប​ បំពាក់សុីរ៉ែនជិះទៅសាលារៀន​ ។

    តាមចម្លេីយរបស់ក្មេងប្រុស​ តាន់​ សម្បត្តិឧត្តម​ បានទទួលស្គាល់កំហុស​ និងបានសារភាពថារូបគាត់ពិតជាបានយករថយន្តបងប្រុសរបស់គាត់ដែលពាក់ផ្លាកលេខ នប​ បំពាក់សុីរ៉ែន​ ជិះទៅសាលារៀនពិតប្រាកដមែន ។ តាមការស្រាវជ្រាវ​ និងបញ្ជាក់យ៉ាងច្បាស់ពីការិយាល័យភស្តុភា​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រថយន្តដែលពាក់ផ្លាកលេខ ​នប​ 2. 8763 មិនមាននៅក្នុងបញ្ជីសារពេីភណ្ឌរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡេីយ ជាក់ស្តែងរថយន្តនេះត្រូវបានម្ចាស់ដេីមឈ្មោះ​ ភ័ណ្ឌ​ ជីវ័ន​ ដែលជាអតីតមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ( បច្ចុប្បន្នជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​)​ បានស្នេីសុំធ្វេីផ្លាកលេខនបយកមកបំពាក់លេីរថយន្តឯកជនរបស់ខ្លួន​តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ​ លុះមក ខែតុលា​ ឆ្នាំ២០២០​ ឈ្មោះ​ ភណ្ឌ​ ជីវ័ន​ បានលក់រថយន្តនេះទៅឲ្យ​មិត្តភក្ត្ររបស់ខ្លួនឈ្មោះ​ តាន់​ វិទ្យាបុត្រ​ ដែលជាមន្ត្រីនគរបាលនៅរាជបណ្ឌិតសភានគរបាលជាតិ​ ។​

    អ្នកពាក់ព័ន្ធទាំង ០៣រូបនេះ​ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន​ ជាពិសេសបានធ្វេីការសុំទោសជាសាធារណ: ចំពោះប្រជាពលរដ្ឋទូទៅ​ ជាពិសេសសមត្ថកិច្ចនគរបាលជាតិ​ នូវកំហុសរបស់ខ្លួនដែលបានអនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួនប្រេីប្រាស់រថយន្តពាក់ផ្លាកលខនប​ បំពាក់សុីរ៉ែន​ ជិះទៅសាលារៀន​ ដែលខុសពីច្បាប់បានកំណត់​ ។ ក្រោយពីទទួលស្គាល់កំហុស​ ធ្វេីកិច្ចសន្យា​ និងសុំទោសជាសាធារណ:រួច​ សមត្ថកិច្ចការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការប្រគល់រថយន្ត​ និងមនុស្សទាំង ០៣នាក់នេះ​ ទៅនាយកដ្ឋាននគរបាលចរាចរណ៍​ និងសណ្តាប់ធ្នាប់សាធារណ: ដេីម្បីត្រួតពិនិត្យឲ្យបានច្បាស់អំពីផ្លាកលេខ​ ជាពិសេសនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការលក់ដូររថយន្តផ្លាកលេខ នប​ និងការប្រេីប្រាស់រថយន្តពាក់ផ្លាកលេខនប​ បំពាក់សុីរ៉ែន​ ជិះទៅសាលារៀនដោយជនសុីវិលដែលមិនមែនជាសមត្ថកិច្ច​ ។

    ម្យ៉ាងវិញទៀតដោយរថយន្តនេះមិនមែនជារថយន្តរបស់អង្គភាព​ នាយកដ្ឋានចរាចរណ៍នឹងធ្វេីការដោះសុីរ៉ែនចេញ​ ហេីយដោយការយករថយន្តនេះទៅប្រេីប្រាស់ខុសគោលការណ៍​ សមត្ថកិច្ចនឹងធ្វេីការដកហូតផ្លាកលេខ នប មករក្សាទុកមិនអនុញ្ញាតឲ្យប្រេីប្រាស់បន្តទៀតឡេីយ​ ។

    ចំណែកម្ចាស់ដេីមរថយន្ត​ និងម្ចាស់បច្ចុប្បន្ន​ ដែលជាមន្ត្រីប៉ូលិស​ នាយកដ្ឋានចរាចរណ៍​ និងការិយាល័យចរាចរណ៍ផ្លូវគោក​ នឹងធ្វេីរបាយការណ៍គោរពជូនទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ​ ដេីម្បីអនុវត្តបន្ត​ និងដាក់វិន័យកងកម្លាំងចំពោះកំហុសនេះផងដែរ៕