Sat. Dec 4th, 2021

    (ខេត្តណាខនរ៉ាត់ចន្ទស៊ីម៉ា)៖លោកឧត្តមសេនីយ៍ទោ Somprasong Yenthuam ស្នងការនគរបាលបាននិយាយថា បុរស៤នាក់ ត្រូវបានចាប់ខ្លួន ជាមួយនឹងកញ្ឆាក្រៀមចំនួន ១,៨២៤គីឡូក្រាម នៅក្នុងទឹកដីខេត្តភាគឦសាននេះ កាលពីព្រឹកថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានបាងកកប៉ុស្តិ៍។

    ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានបានបញ្ជាក់ថា កញ្ឆាដែលបានបង្ហាប់ក្នុងបរិមាណដ៏ច្រើននឹងត្រូវដឹកពីខុនកែន ទៅខេត្តនគររាជសីម៉ាតាមបណ្ដោយផ្លូវ Mitrapap ។ ដូចនេះក្រុម​ប៉ូលិស​ត្រូវ​បាន​ប្រត្តិបត្តការដាក់​ពង្រាយសមត្ថកិច្ច​នៅ​តាម​ផ្លូវ​ដើម្បី​ស្ទាក់​ចាប់​វា។

    កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ក្រុម​បាន​ឈប់​រថយន្ត​បី​គ្រឿង​ដែល​ធ្វើ​ដំណើរ​រវាង​ស្រុក​ស៊ីដា និង​ស្រុក​ណុនដែង។ រថយន្តមួយដែលមានស្ទីគ័ររបស់សមាគមប្រព័ន្ធផ្សព្វផ្សាយថៃ គឺជារថយន្តបើកផ្លូវ និងដែលជាអ្នកធ្វើដំណើរតាមមើល។

    This is YouTube Channel for Travelling Around Asia Please Subscribe link below https://www.youtube.com/channel/UCbMdRNvKxvJsmHvwdYTH5DQ

    ឧត្តមសេនីយ៍ទោ Somprasong បាននិយាយថា រថយន្តពីរគ្រឿងផ្សេងទៀតត្រូវបានផ្ទុកដោយកញ្ចប់កញ្ឆាក្រៀម សរុបចំនួន ១,៨២៤គីឡូ ដែលមានតម្លៃប្រហែល ១១០លានបាត។ បុរស​ទាំង​៤​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​នោះ មាន​ឈ្មោះ

    -Tachakorn Puangrangsi អាយុ ៣៩​ឆ្នាំ

    -Tawiwut Thaworanuwong អាយុ ៣២ ឆ្នាំ

    -Varit Poompuang អាយុ ២៧ ឆ្នាំ

    -Vitavat Riangkaew អាយុ ២៤ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន។

    ពួកគេ​បាន​សារភាព​ថា​ខ្លួន​បាន​ទទួល​ប្រាក់​ចំនួន ៥០,០០០ បាត​ដើម្បី​ដឹក​កញ្ឆា​ពី​ខេត្ត​ជាប់​ព្រំដែន​នៅ​ភាគ​ឦសាន​ទៅ​ទីក្រុង​បាងកក។ ពីទីក្រុងបាងកក គ្រឿងញៀននឹងត្រូវបញ្ជូនទៅភាគខាងត្បូង។

    ជន​ទាំង​៤​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រក្សាទុកថ្នាំ​ញៀន​ក្នុង​ចែកចាយលក់។