Sun. Jun 13th, 2021

    (ខេត្តសង់ខ្លា)៖ មេតំហ្វេតាមីនគ្រីស្តាល់មានតម្លៃប្រមាណ ១៣៥លានបាត ត្រូវបានរឹបអូសពីបន្ទប់មួយនៅឯរមណីយដ្ឋានមួយក្នុងស្រុក មឿង ហើយជនសង្ស័យ ០៤ នាក់ទៀតត្រូវបានចាប់ខ្លួន។

    លោកវរសេនីយ៍ឯក Phaholt Ketkaew អនុប្រធានផ្នែកប៉ូលីសល្បាតព្រំដែនប្រចាំតំបន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃ ព្រហស្បតិ៍ នេះថាការចាប់ខ្លួនបានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថាមានការចែកចាយគ្រឿងញៀនពីខេត្ត ឈុនបូរីទៅកាន់អតិថិជននៅស្រុក តាក់បៃ នៃខេត្ត ណារ៉ាធីវ៉ាត។

    ប៉ូលីសល្បាតព្រំដែនបានឆ្មក់ចូលបន្ទប់មួយនៅឯរមណីយដ្ឋាន Kaoseng ក្នុងតំបន់ Khao Roopchang ក្នុងស្រុក Muang នៃខេត្ត Songkhla កាលពីរសៀលថ្ងៃអង្គារបន្ទាប់ពីមានរបាយការណ៍ថាសមាជិកនៃក្រុមក្មេងទំនើងបានចូលទៅទីនោះ។ពេលទៅដល់បន្ទប់មិនមាននរណាម្នាក់នៅក្នុងបន្ទប់នោះទេ ប៉ុន្តែមានបាវជាច្រើនត្រូវបានគេរកឃើញថាមានផ្ទុកមេតំហ្វេតាមីនទម្ងន់ ១៣៥គីឡូក្រាមដែលមានតម្លៃប្រហែល ១៣៥លានបាត។

    មន្រ្តីប៉ូលីសចាប់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ហើយបានចាប់ខ្លួនពួកគេនៅខេត្ត សង់ខ្លានិងខេត្ត នគរស៊ីថាម៉ារ៉ាត ដោយដកហូតរថយន្តចំនួន ២គ្រឿង និងទូរស័ព្ទចល័តចំនួន ០៤ គ្រឿងជាភស្តុតាង។

    ប៉ូលីសបានឃុំខ្លួនបុរស ០៤នាក់រួមមានឈ្មោះ៖

    ១- ជូនវិឈីនពុង អាយុ ២៣ឆ្នាំ ទីលំនៅ ខេត្តឆុនបូរី

    ២- Akkhawin Sawad-aksornchuen អាយុ ២២ឆ្នាំ ទីលំនៅ ខេត្ត ឈុនបូរី។

    ៣-Panupong Permcharoen អាយុ ៣២ឆ្នាំទីលំនៅខេត្ត Samut Sakhon។

    ៤- ស្ត្រីម្នាក់ឈ្មោះ Orawan Thuenbamrung អាយុ ២៤ឆ្នាំនៅទីក្រុងបាងកក។

    ឧក្រិជនឈ្មោះ Withoon ត្រូវបានគេចាប់បាននៅក្នុងឡានរបស់គាត់នៅចំណុចប្រសព្វសំរោងក្នុងស្រុក Muang នៃខេត្ត Songhla ។ ឧក្រិជនឈ្មោះ អាខេកវីន ត្រូវបានចាប់ខ្លួននៅពេលដែលរថយន្តរបស់គាត់ត្រូវបានគេបញ្ឈប់នៅក្បែរហាងមួយក្នុងស្រុករ័ត្នផលុមនៃខេត្ត ស់ងខ្លា។ Panupong និង Orawan ត្រូវបានគេតាមដាននៅចំណតឡានក្រុង Hat Yai ហើយក្រោយមកត្រូវបានគេដឹកចេញពីឡានដឹកអ្នកដំណើរនៅឯកន្លែងត្រួតពិនិត្យសន្តិសុខមួយក្នុងសង្កាត់ Chulabhon នៃ Nakhon Si Thammarat នៅម៉ោងប្រហែល ១០.២០ នាទីល្ងាចថ្ងៃអង្គារ។

    ក្នុងពេលសាកសួរជនឧក្រិតទាំង ០៤នាក់បានសារភាពថាខ្លួនត្រូវបានជួលក្នុងតម្លៃ ៣០០,០០០បាត ក្នុងមួយនាក់ ដោយបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ ប៊យ ហៅ ធី នៅខេត្តឈុនបូរី។ ដោយគេបញ្ជាថាឲ្យលាក់ថ្នាំទាំងនេះក្នុងបន្ទប់ រួចនឹងមានអ្នកផ្សេងមកទទួលយក។

    ឧក្រិដ្ឋជនទាំង០៤នាក់នឹងបញ្ជូនទៅតុលាកាដើម្បីផ្តលន្ទាទោសតាមច្បាប់។ សមត្តកិច្ចនៅតែបន្តស្រាវជ្រាវរកអ្នកពាក់ពាន់បន្តទៀត។ ប្រភព៖ Bangkok Post