Thu. Jul 29th, 2021

    (ឡប់ប៉ូរី)​៖ សម្ថកិច្ចចាប់​ថ្នាំញៀន មេតំ​ហ្វេ​តា​មីន​​៨​,៤លាន​គ្រាប់ ជាមួយនឹង​ជនសង្ស័យ​៤​នាក់​នៅក្នុង​ខេត្ត ឡុបប៊ូ​រី ប្រទេស ថៃ​ កាលពី​ថ្ងៃ​អង្គារ​។​​

    ប៉ូលិស​បានបន្តថា​ ការស្ទាក់ចាប់ខ្លួន​បុរស​បី​នាក់​ និង​ស្ត្រី​ម្នាក់ស្ថិត​នៅ​ស្ថានីយ​សាំងមួយដែលជនល្មើសប្រើរថយន្ត​០២គ្រៀងដើម្បីដឹងជញ្ជូ​នគ្រឿងញៀន ហើយ​ការឆែកឆេរ​បាន​រកឃើញ​ថ្នាំញៀន​សរុប​៨,៤១​លាន​គ្រាប់​ដែលខ្ចប់ក្នុង​ថង់​ចំនួន​ ២១ថង់​។​​ ជនសង្ស័យទាំងបួននាក់រួមមាន៖

    ១- វ៉ាតតាយា អាយុ​២៨ឆ្នាំ

    ២- ណាតាផុន អាយុ ២៣ឆ្នាំ

    ៣- ភីរ៉ាផុន អាយុ ២៨ឆ្នាំ

    ៤- ផានីតា អាយុ ២៥ឆ្នាំ

    ការចាប់​ថ្នាំ​ញៀន​ដ៏​ច្រើនសន្ធឹក​នេះ​ធ្វើឡើង​តាម​ព័ត៌មាន​ទទួលបាន​បន្ទាប់ពី​ការបង្ក្រាប​ករណី​ថ្នាំញៀន​ផ្សេងទៀត​នៅ​ក្រុង​បាងកក​។​​ ឥឡូវ​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​មាន​ថ្នាំញៀន​ខុសច្បាប់​និង​មានបំណង​លក់​៕​ថ្នាំញៀន​២១​កញ្ចប់​ត្រូវ​បាន​រកឃើញ​ក្នុង​កន្ទុយ​រថយន្ត​ក្នុង​ខេត្ត​ឡុប ប៊ូ​រី កាលពី​ព្រឹក​ថ្ងៃ​អង្គារ ។​ ដែលថ្នាំញៀន​ទាំង​នេះ ត្រូវ​ជនល្មើស​មាន​ផែនការ​ដឹក​ទៅកាន់​ក្រុង​បាងកក។

    +វត្ថុតាងរួមមាន៖

    ១- ឡាន Toyota Revo pickup truck ស្លាកលេខ B-6294

    ២- ទូរសព្ទ័ដៃចំនួន ០៥គ្រឿង

    ៣- ឡាន Honda Jazz ព័ណ ខ្មៅប្រផេះ មានស្លាកលេខ 7KK-7011

    ៤- ATM Card ជំនួន៣កាត់

    សម្ថកិច្ចនៅតែបន្តតាមដានចាប់ក្រុមជនសង្ស័យដែលជាប់ពាក់ព័ន្ធ។ប្រភព៖ Thaich8