Sun. Jun 13th, 2021

    (អាមេរិក)៖ កាលពីឆ្នាំ២០២០ រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំបានធ្វើបាបក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ Tiktok ខណៈដែលរដ្ឋាភិបាលឥណ្ឌាក៏បានហាមឃាត់ការប្រើប្រាស់ Tiktok ផងដែរ។

    តែសម្ពាធទាំងពីរនេះ មិនបានរារាំងលោក Zhang Yiming ឲ្យក្លាយជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោកឡើយ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg Billionaires Index បានឲ្យដឹងថា នៅពេលនេះ ទ្រព្យសម្បត្តិរបស់លោក Zhang Yiming បានកើនឡើងរហូតដល់ ៦០ពាន់លានដុល្លារអាមេរិក ពោលគឺក្លាយជាមហាសេដ្ឋីលំដាប់កំពូលមួយរូបដែលមានទ្រព្យសម្បត្តិប្រហាក់ប្រហែលនឹងកំពូលមហាសេដ្ឋីកំពូលៗនៅក្នុងស្រុកចិន និងប្រហាក់ប្រហែលនឹងកំពូលមហាសេដ្ឋីត្រកូល Walton និង Koch របស់សហរដ្ឋអាមេរិក។

    ការកើនឡើងនូវទ្រព្យសម្បត្តិរបស់លោក Yiming ត្រូវបានគេដឹងថា ដោយសារតែការកើនឡើងនូវតម្លៃហ៊ុនរបស់ក្រុមហ៊ុន ByteDance តាមរយៈប្រជាប្រិយភាពកម្មវិធី Tiktok ដែលមានទឹកប្រាក់រហូតដល់ ២៥០ពាន់លានដុល្លារអាមេរិក។

    Zhang Yiming, chief executive officer and founder of Bytedance Ltd., poses for a photograph in Beijing, China, on Thursday, April 11, 2019. Zhang is worth about $13 billion, according to the Bloomberg Billionaires Index, making him China’s 9th-richest person and one of the fastest in modern times to amass a mega-fortune. Photographer: Gilles Sabrie/Bloomberg via Getty Images

    គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ សារព័ត៌មាន South China Morning Post បានចេញផ្សាយថា តម្លៃក្រុមហ៊ុន ByteDance បានកើនឡើងដល់ ៤០០ពាន់លានដុល្លារអាមេរិក ដោយសារតែទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិន និងមានការបណ្ដាក់ទុនវិនិយោគបន្ថែមពីក្រុមហ៊ុនវិនិយោគិន៕