Sat. Dec 4th, 2021

    (អាមេរិក)៖ ក្រុមហ៊ុន TikTok នៅថ្ងៃអង្គារម្សិលមិញនេះបានឆ្លើយតបយ៉ាងច្បាស់លាស់ថា ខ្លួនមិនបានផ្ដល់ព័ត៌មាន ឬទិន្នន័យផ្ទាល់ខ្លួនរបស់ អ្នក ប្រើប្រាស់នៅសហរដ្ឋអាមេរិកទៅឱ្យរដ្ឋាភិបាលចិនឡើយ និងបានការពារទិន្នន័យទាំងនោះយ៉ាងតឹងរឹងបំផុត។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

    អំឡុងពេលបង្ហាញវត្តមានជាលើកដំបូងនៅក្នុងសវនាការសភាសហរដ្ឋអាមេរិក លោក Michael Beckerman ប្រធានគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុន TikTok ប្រចាំទ្វីបអាមេរិក បានក្លាយជាបុគ្គលិកជាន់ខ្ពស់ដំបូងបំផុតរបស់ TikTok ដែលបាន ប្រឈមមុខនឹងសភាអាមេរិក ដើម្បីធ្វើសក្ខីកម្ម ចំពោះគណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភាអាមេរិក ពាក់ព័ន្ធនឹងសំណួរតើថា TikTok បានផ្ដល់ ព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើប្រាស់នៅអាមេរិកឱ្យទៅរដ្ឋាភិបាលចិនដែរទេ។

    លោកស្រី Marsha Blackburn សមាជិកកំពូលរបស់គណៈបក្សសាធារណរដ្ឋបាននិយាយថា អាមេរិកគឺព្រួយបារម្ភ អំពីការប្រមូលទិន្នន័យ របស់ TikTok ដោយមានសំឡេង និងទីតាំងអ្នកប្រើប្រាស់នៅអាមេរិកទៅឱ្យរដ្ឋាភិបាលចិនក្នុងគោលដៅមិនល្អ ហើយលោកស្រីក៏បានសួរបញ្ជាក់ទៅកាន់លោក Michael Beckerman ថាតើ TikTok អាចទប់ទល់នឹងការប្រមូលទិន្នន័យពីសំណាក់រដ្ឋាភិបាលចិនបានដែរឬទេ បើសិនជាមានករណីស្នើសុំ ឬទាមទារ?

    This is YouTube Channel for Travelling Around Asia Please Subscribe link belowhttps://www.youtube.com/channel/UCbMdRNvKxvJsmHvwdYTH5DQ

    លោក Michael Beckerman បានឆ្លើយនឹងសំណួរខាងលើនេះជាមួយនឹងភាពជឿជាក់ថា «យើងមិនចែករំលែកព័ត៌មាន (ទិន្នន័យ) ជាមួយរដ្ឋាភិបាលចិនទេ» និងបានបន្ថែមទៀតថា ទិន្នន័យអ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិកគឺបានរក្សាទុននៅសហរដ្ឋអាមេរិក ដោយ ផ្ទាល់តែម្ដង និងបាន Backup ទុកនៅក្នុងប្រទេសសិង្ហបុរី។

    គួរបញ្ជាក់ផងដែរ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាឱ្យហាមឃាត់កម្មវិធី TikTok និងបានបង្គាប់ឱ្យ TikTok លក់អាជីវកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិកឱ្យទៅក្រុមហ៊ុនអាមេរិក ដោយសារតែព្រួយបារម្ភពីសន្តិសុខជាតិ៕