Thu. Jul 29th, 2021

    (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៣៧២ករណីបន្ថែមទៀត ក្នុងនោះ១១ករណីជានាំចូល និង៣៦១ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

    vn-covid

    ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងចំនួន ១៥៥ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះ រួមមានដូចជាខេត្ត Binh Duong មាន ២៤ករណី, ខេត្ត Bac Giang មាន២៧ករណី, ខេត្ត Quảng Ngãi មាន ២១ករណី និងខេត្ត Phú Yên ចំនួន ២០ករណី។

    គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ២នាក់បន្ថែមទៀតផងដែរ។

    សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៦,៤១៣នាក់ ក្នុងនោះស្លាប់៧៨នាក់ និងជាសះស្បើយ ៦,៧៦៤នាក់៕

    Corona