Sun. Jun 13th, 2021

    (ភ្នំពេញ)៖ កត្តាដែលអាចបង្កើនហានិភ័យនៃការវិវត្តន៍មហារីកឈាមរួមមាន ៖

    -ធ្លាប់មានការព្យាបាលជំងឺមហារីកពីមុនមក អ្នកធ្លាប់ទទួលការព្យាបាលគីមី និងដោយកាំរស្មីសម្រាប់មហារីកដទៃមាន ហានិភ័យខ្ពស់ក្នុងការវិវត្តន៍ជាមហារីកឈាម

    -បញ្ហាហ្សែន ហ្សែនមិនប្រក្រតីហាក់ដូចជាដើរនាទីសំខាន់ក្នុងការបង្កជាមហារីកឈាម ។ បញ្ហាហ្សែនមួយចំនួនដូចជា Down Syndrome ពាក់ព័ន្ធនឹងការកើនឡើងនៃហានិភ័យនៃជំងឺមហារីកឈាម ។

    -ការប៉ះពាល់នឹងជាតិគីមីមួយចំនួនដូចជា បង់ហ្សែន ដែលមាននៅក្នុងសាំងដែលប្រើដោយរោងចក្រគីមីវាធ្វើអោយកើនហានិភ័យនៃជំងឺមហារីកឈាម

    -ជក់បារី បង្កើនហានិភ័យនៃការកើតមាន ជំងឺមហារីកឈាមមីញ៉េឡូអ៊ីតស្រួចស្រាវ

    -ប្រវត្តិគ្រួសារមានជំងឺមហារីកឈាម បើសមាជិកគ្រួសារមានមហារីកឈាមអ្នកអាចមានហានិភ័យខ្ពស់ក្នុងការកើតដែរ ។

    តែមនុស្សជាច្រើនដែលមានកត្តាបង្កច្រើនខ្លះក៏មិនកើតមហារីកឈាមដែរ ។ ចំណែកអ្នកកើតមហារីកឈាមជាច្រើនទៀតក៏មិនមានកត្តាបង្កទាំងនេះដែរ ។

    គ្រូពេទ្យធ្វើរោគវិនិច្ឆ័យមហារីកឈាមយ៉ាងដូចម្តេច ?

    គ្រូពេទ្យអាចរកមហារីកឈាមរ៉ាំរ៉ៃនៅក្នុងតេស្តឈាមធម្មតាមុននឹងរោគសញ្ញាចេញមក ។ បើវាកើតឡើង រឺបើមានរោគសញ្ញាដែលអាចជាមហារីកឈាមអ្នកប្រហែល ជាត្រូវធ្វើតេស្តទាំងនេះ ៖

    -តេស្តរាងកាយ ៖ គ្រូពេទ្យអ្នកនឹងរកមើលសញ្ញារបស់មហារីកឈាមដូចជាស្បែកស្លេកដោយសារខ្វះឈាម ហើមកូនកណ្តុរ និងថ្លើម ព្រមទាំងអណ្តើកឡើងធំ

    -តេស្តឈាម ៖ ដោយយកឈាមអ្នកទៅពិនិត្យ គ្រូពេទ្យអាចកំណត់ថា អ្នកមានកម្រិតគ្រាប់ឈាមក្រហម ឬស ឬប្លាកែតមិនធម្មតាក្នុងកម្រិតណាដែលអាចជាមហារីកឈាម ។ ​តេស្តឈាមអាចបង្ហាញពីវត្តមានកោសិកាមហារីក ទោះបីជាមិនមែនគ្រប់ប្រភេទ មហារីកធ្វើអោយមានកោសិកាមហារីកទៅក្នុងឈាមក៏ដោយ ។ ​ពេលខ្លះកោសិកាមហារីកនៅក្នុងខួរឆ្អឹង ។

    -តេស្តខួរឆ្អឹង ៖ គ្រូពេទ្យនឹងណែនាំអោយធ្វើសំណាកខួរឆ្អឹងពីឆ្អឹងចង្កេះ។ ខួរឆ្អឹងនោះនឹងបូមដោយម្ជុលវែង ។ ​សំណាកនឹងផ្ញើទៅមន្ទីរពិសោធន៍ ដើម្បរកមើលកោសិកាមហារីក ។ តេស្តពិសេសសម្រាប់កោសិកាមហារីកបង្ហាញពីលក្ខណៈមួយចំនួនដែលប្រើកំនត់ជម្រើសព្យាបាល ៕ប្រភព៖ Kohsantipheap